ព្រះត្រៃបិដក ភាគ ១៧

ទោះ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​។​បេ​។​(​១​)​ ​ទោះ​វិ​រិ​យស​ម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​។​បេ​។​(​២​)​ ​ទោះបី​តិ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​។​បេ​។​(​៣​)​ ​ទោះ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​។​បេ​។​(​៤​)​ ​ទោះ​សមា​ធិ​សម្ពោ​ជ្ឈង្គ​មាននៅ​ក្នុង​សន្តាន​ចិត្ត​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ធម៌​ដែល​ជាហេតុ​នាំ​អោយ​កើត​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​មាន៧​ ​គឺ​ ​សភាវៈ​សាកសួរ១​ ​ធ្វើ​វត្ថុ​ខាងក្នុង​ ​គឺ​សក់​ ​រោម​ ​ជាដើម​ ​និង​វត្ថុ​ខាងក្រៅ​ ​គឺ​ចីវរ​ ​សេនាសនៈ​ ​ជាដើម​ ​អោយ​ស្អាត១​ ​ប្រមូល​ឥន្ទ្រិយ​ទាំង៥​ ​មាន​សតិ​ន្ទ្រិយ​ជាដើម​ ​ឲ្យ​ស្មើគ្នា១​ ​វៀរចាក​បុគ្គល​ដែល​អាប់​ឥត​ប្រាជ្ញា១​ ​រាប់រក​បុគ្គល​ ​ដែល​មាន​ប្រាជ្ញា១​ ​ពិចារណា​ ​ចំពោះ​បញ្ចក្ខន្ធ​ដ៏​ជ្រៅ​ដោយ​ញាណ​ចរិយា១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​កំណត់​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​គ្រប់​ឥរិយាបថ១​។​ ​(​២​)​ ​ដែល​ជាហេតុ​ ​នាំ​ឱ្យ​កើ​ត​វិ​រិ​យស​ម្ពោ​ជ្ឈង្គ​មាន១១គឺ​ ​ពិចារណា​ឃើញ​នូវ​ភ័យ​តិចតួច១​ ​ឃើញ​នូវ​អានិសង្ស​ ​(​នៃ​ការ​ព្យាយាម​)​១​ ​ពិចារណា​ឃើញ​នូវ​ផ្លូវ​ដែល​គួរ​ទៅ១​ ​កោតក្រែង​ចំពោះ​បិណ្ឌបាត១​ ​ពិចារណា​ឃើញ​នូវ​អរិយទ្រព្យ​ទាំង៧​ ​ថា​ជា​ទ្រព្យមរតក​ធំ១​ ​នូវ​ព្រះ​សាស្តា​ជាធំ១​ ​នូវ​ជាតិ​ជាធំ១​ ​នូវ​សព្រហ្មចារី​បុគ្គល​ជាធំ១​ ​វៀរចាក​បុគ្គល​ខ្ជិលច្រអូស១​ ​រាប់រក​បុគ្គល​មាន​ព្យាយាម១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​កំណត់​នូវ​វិ​រិ​យស​ម្ពោ​ជ្ឈង្គ​ ​គ្រប់​ឥរិយាបថ១​។​ ​(​៣​)​ ​ធម៌​ដែល​ជាហេតុ​នាំឲ្យកើត​បី​តិ​សម្ពោ​ជ្ឈង្គ​មាន១១គឺ​ ​រលឹក​ដល់​ព្រះពុទ្ធ១​ ​ព្រះធម៌១​ ​ព្រះសង្ឃ១​ ​សីល១​ ​បរិច្ចាគ១​ ​ធម៌​នាំ​ឱ្យ​កើតជា​ទេវតា១​ ​ព្រះនិព្វាន១​ ​វៀរចាក​បុគ្គល​មិន​ស្អាត១​ ​រាប់រក​បុគ្គល​ស្អាត១​ ​ពិចារណា​តាម​បាសាទ​នី​យសូ​ត្រ១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តម្កល់​ ​បី​តិ​សម្ពោ​ជ្ឈង្គ​ ​គ្រប់​ឥរិយាបថ១​។​ ​(​៤​)​ ​ធម៌​ដែល​ជាហេតុ​នាំ​ឱ្យ​កើ​តបស្សទ្ធិ​សម្ពោ​ជ្ឈង្គ​មាន៧គឺ​ ​ត្រូវការ​ភោជន​ថ្លៃថ្លា១​ ​ត្រូវការ​រដូវ​សប្បាយ១​ ​ត្រូវការ​ឥរិយាបថ​សប្បាយ១​ ​ប្រកប​ខ្លួន​អោយ​តាំងនៅ​ជា​កណ្តាល១​ ​វៀរចាក​បុគ្គល​អ្នក​ស្ងួនគ្រង​កាយ១​ ​រាប់រក​បុគ្គល​ ​ដែល​មាន​កាយ​ស្ងប់ស្ងាត់១​ ​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​តម្កល់​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​គ្រប់​ឥរិយាបថ១​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់
ID: 636816305808603790
ទៅកាន់ទំព័រ៖