ព្រះត្រៃបិដក ភាគ ១៧
កាលដល់សរទសម័យ
(១) ខែខាងចុងនៃវស្សានរដូវ មេឃភ្លឺត្រចះចូលមកស៊ប់ពេញទី អាកាសផាត់ភ្លៀងស្រឡះហើយ ព្រះអាទិត្យក៏ភ្លឺចាំងច្បាស់ឰដ៏អាកាស លំបាកនឹងមើលបាន អ្នកមើលរមែងពិលភ្នែក យ៉ាងណាមិញ ម្នាលអានន្ទ ធម្មប្រាសាទ ដែលលំបាកនឹងមើលបាន អ្នកមើលតែងពិលភ្នែក ក៏យ៉ាងនោះដែរ។ ម្នាលអានន្ទ លំដាប់នោះ ព្រះបាទមហាសុទស្សនៈ ទ្រង់មានបរិវិតក្កៈយ៉ាងនេះថា បើដូច្នោះ គួរតែអាត្មាអញសាងស្រះ ឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ព្រះបាទមហាសុទស្សនៈ ក៏ទ្រង់សាងស្រះឈ្មោះធម្មបោក្ខរណី ខាងមុខធម្មប្រាសាទ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បណ្តោយពីខាងកើត ទៅខាងលិច១យោជន៍ ទទឹងពីខាងជើង ទៅខាងត្បូងកន្លះយោជន៍។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី វិចិត្រដោយឥដ្ឋ មានបែប៤យ៉ាង គឺឥដ្ឋមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង កែវផលិក១យ៉ាង។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី មានជណ្តើរ២៤ មានបែប៤យ៉ាងគឺ ជណ្តើរមាស១យ៉ាង ប្រាក់១យ៉ាង កែវពៃទូរ្យ១យ៉ាង
(១) រាប់ពី១រោច ខែអស្សុជ ដល់១៥កើត ខែកត្តិក ហៅថា សរទសម័យ។
ID: 636816168111267953
ទៅកាន់ទំព័រ៖