ព្រះត្រៃបិដក ភាគ ១៧

 [​១៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ខាងមុខ​នៅ​មាន​ទៀត​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​អរិយសច្ច​ទាំង៤​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​អរិយសច្ច​ទាំង៤​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដោយ​វិធី​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំ​ឱ្យ​កើតទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាស​ភាវៈ​រំលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ឲ្យបាន​ដល់​នូវ​សភាវៈ​រំលត់ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ទុក្ខអរិយសច្ច​ ​តើ​ដូចម្តេច​។​ ​ជាតិ​ ​គឺ​កំណើត​ ​ដែល​កើតជា​ដំបូង​ ​ក៏​ជា​ទុក្ខ​ ​ជរា​ ​គឺ​សេចក្តី​ចាស់​គ្រាំគ្រា​ ​ក៏​ជា​ទុក្ខ​ ​មរណៈ​ ​គឺ​សេចក្តី​ស្លាប់​ ​ក៏​ជា​ទុក្ខ​ ​សោ​កៈ​ ​គឺ​សេចក្តី​ស្តាយស្រណោះ​ ​បរិទេវៈ​ ​គឺ​សេចក្តី​ខ្សឹកខ្សួល​ ​ទុក្ខៈ​ ​គឺ​សេចក្តី​លំបាក​កាយ​ ​ទោមនស្ស​ ​គឺ​សេចក្តី​អាក់អន់​តូចចិត្ត​ ​ឧបា​យា​សៈ​ ​គឺ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ក៏​សុទ្ធតែ​ជា​ទុក្ខ​ ​អ​ប្បិ​យេ​ហិ​សម្បយោគៈ​ ​គឺ​ដំណើរ​ជួប​ ​ប្រសព្វ​ ​ដោយ​សត្វ​ ​និង​សង្ខារ​ទាំងឡាយ​ ​ដែល​មិនជា​ទីស្រឡាញ់​ ​ក៏​ជា​ទុក្ខ​ ​បិ​យេ​ហិ​វិ​ប្ប​យោ​គៈ​ ​គឺ​សេចក្តី​ព្រាត់ប្រាស​ ​ចាក​សត្វ​ ​និង​សង្ខារ​ទាំងឡាយ​ ​
ថយ | ទំព័រទី ២៨១ | បន្ទាប់
ID: 636816306873494699
ទៅកាន់ទំព័រ៖