ព្រះត្រៃបិដក ភាគ ១៧

ឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទោមនស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​លំបាក​ក្នុងចិត្ត​ ​សេចក្តី​មិន​សប្បាយ​ក្នុងចិត្ត​ ​សេចក្តី​លំបាក​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ ​ការ​ទទួលអារម្មណ៍​មិន​ស្រួល​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទោមនស្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ឧបា​យា​សៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​តានតឹង​ក្នុងចិត្ត​ ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ ​ភាវៈ​នៃ​សេចក្តី​តានតឹង​ក្នុងចិត្ត​ ​ភាវៈ​នៃ​សេចក្តី​ចង្អៀតចង្អល់​ចិត្ត​ណា​ ​របស់​សត្វ​ ​ដែល​ប្រកប​ហើយ​ ​ដោយ​សេចក្តី​វិនាស​ណាមួយ​ ​(​ឬ​)​ ​ដែល​សេចក្តី​ទុក្ខ​ណាមួយ​ពាល់ត្រូវ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ឧបា​យា​សៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​អ​ប្បិ​យេ​ហិ​សម្បយោគ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបារម្មណ៍​ ​សទ្ទារម្មណ៍​ ​គន្ធារម្មណ៍​ ​រសារម្មណ៍​ ​ផោដ្ឋព្វារម្មណ៍​ណា​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​មានដល់​បុគ្គល​ណា​ ​ក្នុង​លោក​នេះ​ ​ពុំ​នោះ​សោត​ ​ជន​ទាំងឡាយ​ណា​ ​ប្រាថ្នា​នូវ​សេចក្តី​មិន​ចម្រើន​ ​ប្រាថ្នា​នូវ​អំពើ​ឥតប្រយោជន៍​ ​ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ​ ​ប្រាថ្នា​នូវ​អំពើ​ ​ដែល​មិន​ក្សេម​ចាក​យោ​គៈ​ ​ចំពោះ​បុគ្គល​នោះ​ ​កិរិយា​បាន​ជួបគ្នា​ ​កិរិយា​ជួបជុំគ្នា​ ​កិរិយា​ប្រជុំ​គ្នា​ ​ការ​នៅ​ច្រឡូកច្រឡំ​គ្នា​ ​នឹង​អារម្មណ៍​ទាំង​ឡាយ​នោះ​ៗ​ ​នឹង​ជន​ទាំង​ឡាយ​នោះ​ៗ​ ​
ថយ | ទំព័រទី ២៨៤ | បន្ទាប់
ID: 636816307696311761
ទៅកាន់ទំព័រ៖