ព្រះត្រៃបិដក ភាគ ១៧

កុំ​គប្បី​មកដល់​យើង​ទាំងឡាយ​ ​សេចក្តី​នេះ​ ​ពួក​សត្វ​ ​ក៏​មិនបាន​សម្រេច​តាមប្រាថ្នា​ឡើយ​ ​នេះឯង​ ​ឈ្មោះថា​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​គ្រាំគ្រា​ ​ឬ​ប្រែប្រួល​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ឈឺថ្កាត់​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​មាន​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​តូចចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​ជា​ធម្មតា​ ​តែង​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ឲ្យ​យើង​ទាំងឡាយ​ ​កុំ​គប្បី​មាន​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​តូចចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​ជា​ធម្មតា​ ​ពុំ​នោះ​សោត​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​ចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​កុំ​គប្បី​មកដល់​យើង​ទាំងឡាយ​ឡើយ​ ​សេចក្តី​នេះ​ ​ពួក​សត្វ​ ​ក៏​មិនបាន​សម្រេច​តាមប្រាថ្នា​ ​នេះឯង​ ​ក៏​ឈ្មោះថា​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​ទុក្ខ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ឧបាទានក្ខន្ធ​ទាំង៥​ ​ដោយ​សេចក្តី​បំប្រួញ​
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 636816308199120520
ទៅកាន់ទំព័រ៖