ព្រះត្រៃបិដក ភាគ ១៧

ដែល​ថា​ជា​ទុក្ខ​។​ ​ឧបាទានក្ខន្ធ​ទាំង៥នោះ​ ​គឺ​អ្វីខ្លះ​ ​គឺ​រូប​ ​ជា​ឧបាទានក្ខន្ធ១​ ​វេទនា​ ​ជា​ឧបាទានក្ខន្ធ១​ ​សញ្ញា​ ​ជា​ឧបាទានក្ខន្ធ១​ ​សង្ខារ​ ​ជា​ឧបាទានក្ខន្ធ១​ ​វិញ្ញាណ​ ​ជា​ឧបាទានក្ខន្ធ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ ​តថាគត​ហៅថា​ ​ឧបាទានក្ខន្ធ​ទាំងឡាយ៥​ ​ដោយ​សេចក្តី​បំប្រួញ​ថា​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខអរិយសច្ច​។​
 [​១៣៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​ ​តណ្ហា​ណា​ ​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​តម្រេក​រីករាយ​ ​ជា​ធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល​ ​នៅក្នុង​ភព​នោះ​ៗ​ ​ឬ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​ ​តណ្ហា​នោះ​ ​គឺ​អ្វីខ្លះ​ ​គឺ​កាមតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​កាមគុណ​)​១​ ​ភវតណ្ហា​(​១​)​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​រូបភព​ ​និង​អរូបភព​)​១​ ​វិភវ​តណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ភព​សូន្យ​(​២​)​)​ ​១​។​ ​
 [​១៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​តើ​កើតឡើង​ក្នុង​ទីណា​ ​កាលដែល​ជាប់​នៅ​ ​តើ​ជាប់​នៅក្នុង​ទីណា​។​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ភវតណ្ហា​នេះ​ ​ជា​ឈ្មោះ​នៃ​តម្រេក​ក្នុង​រូបភព​ ​និង​អរូបភព​ ​ដែល​ប្រកបដោយ​សស្ស​ត​ទិដ្ឋិ​ ​គឺ​យល់ឃើញ​ថា​ ​សត្វ​ទៀង​ ​លោក​ទៀង​ ​កើតឡើង​ព្រោះ​សេចក្តី​ប្រាថ្នា​ចំពោះ​ភព​។​ ​(​២​)​ ​តាមន័យ​ក្នុង​អដ្ឋកថា​ ​និង​ដីកា​ថា​ ​តម្រេក​ ​ប្រកបដោយ​ឧច្ឆេទ​ទិដ្ឋិ​ ​គឺ​យល់ថា​ ​សត្វ​ស្លាប់​ទៅ​សូន្យ​ ​ហៅថា​ ​វិភវ​តណ្ហា​។​
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 636816308783143924
ទៅកាន់ទំព័រ៖