ព្រះត្រៃបិដក ភាគ ១៧

អារម្មណ៍​ណា​ ​ក្នុង​លោក​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​អារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​អារម្មណ៍​នុ៎ះ​។​ ​អារម្មណ៍​អ្វីមួយ​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​។​ ​ចក្ខុ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ចក្ខុ​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ចក្ខុ​នុ៎ះ​។​ ​សោតៈ​ក្នុង​លោក​។​ ​ឃានៈ​ក្នុង​លោក​។​ ​ជិវ្ហា​ក្នុង​លោក​។​ ​កាយ​ក្នុង​លោក​។​ ​មនោ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​មនោ​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​មនោ​នុ៎ះ​។​ ​រូបារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​។​ ​សទ្ទារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​។​ ​គន្ធារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​។​ ​រសារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​។​ ​ផោដ្ឋព្វារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​។​ ​ធម្មារម្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ធម្មារម្មណ៍​នុ៎ះ​។​ ​ចក្ខុវិញ្ញាណ​ ​ក្នុង​លោក​។​ ​សោតវិញ្ញាណ​ក្នុង​លោក​។​ ​ឃានវិញ្ញាណ​ ​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 636816309009306860
ទៅកាន់ទំព័រ៖