ព្រះត្រៃបិដក ភាគ ១៧
កែវផលិក១យ៉ាង។ ជណ្តើរមាស មេជាមាស តែកាំ និងក្បាលជណ្តើរជាប្រាក់។ ជណ្តើរប្រាក់ មេជាប្រាក់ តែកាំ និងក្បាលជណ្តើរជាមាស។ ជណ្តើរកែវពៃទូរ្យ មេជាកែវពៃទូរ្យ តែកាំ និងក្បាលជណ្តើរជាកែវផលិក។ ជណ្តើរកែវផលិក មេជាកែវផលិក តែកាំ និងក្បាលជណ្តើរជាកែវពៃទូរ្យ។ ម្នាលអានន្ទ ស្រះធម្មបោក្ខរណី បិទបាំងដោយរបងពីរជាន់ គឺរបងមាស១ជាន់ របងប្រាក់១ជាន់។ របងមាស មានសសរបង្គោលជាមាស តែរបាររបង និងក្បាលបង្គោលនៃរបងជាប្រាក់។
ID: 636816168359642160
ទៅកាន់ទំព័រ៖