ព្រះត្រៃបិដក ភាគ ១៧
ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល
ID: 636816309529896636
ទៅកាន់ទំព័រ៖