ព្រះត្រៃបិដក ភាគ ១៧

កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សេចក្តី​ប្រាថ្នា​ ​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​សេចក្តី​ប្រាថ្នា​ ​នូវ​ធម្មារម្មណ៍​នុ៎ះ​។​ ​សេចក្តី​ត្រិះរិះ​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​សេចក្តី​ត្រិះរិះ​ ​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​សេចក្តី​ត្រិះរិះ​ ​នូវ​ធម្មារម្មណ៍​នុ៎ះ​។​ ​ការពិចារណា​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​ក៏​កើតឡើង​ក្នុង​ការពិចារណា​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​ជាប់​នៅ​ ​ក៏​ជាប់​នៅក្នុង​ការពិចារណា​នូវ​ ​ធម្មារម្មណ៍​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។
ថយ | ទំព័រទី ២៩១ | បន្ទាប់
ID: 636816309769780357
ទៅកាន់ទំព័រ៖