ព្រះត្រៃបិដក ភាគ ១៧

ការ​គិត​សន្សំ​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការ​គិត​សន្សំ​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការ​គិត​សន្សំ​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​ ​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​ការ​សន្សំ​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​ការ​គិត​សន្សំ​នូវ​ ​ធម្មារម្មណ៍​នុ៎ះ​ ​។​ ​សេចក្តី​ប្រាថ្នា​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​។​ ​សេចក្តី​ប្រាថ្នា​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ប្រាថ្នា​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ប្រាថ្នា​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ប្រាថ្នា​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ប្រាថ្នា​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​ ​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​សេចក្តី​ប្រាថ្នា​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​សេចក្តី​ប្រាថ្នា​នូវ​ ​ធម្មារម្មណ៍​នុ៎ះ​។​ ​សេចក្តី​ត្រិះរិះ​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​សេចក្តី​ត្រិះរិះ​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់
ID: 636816310710764178
ទៅកាន់ទំព័រ៖