ព្រះត្រៃបិដក ភាគ ១៧

កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​សេចក្តី​ត្រិះរិះ​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​សេចក្តី​ត្រិះរិះ​នូវ​ ​ធម្មារម្មណ៍​នុ៎ះ​ ​។​ ​ការពិចារណា​នូវ​រូបារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​សទ្ទារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​គន្ធារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​រសារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​ផោដ្ឋព្វារម្មណ៍​ ​ក្នុង​លោក​ ​។​ ​ការពិចារណា​នូវ​ធម្មារម្មណ៍​ ​ក្នុង​លោក​ ​ដែល​មាន​សភាព​គួរ​ស្រឡាញ់​ ​មាន​សភាព​គួរ​ត្រេកអរ​ ​តណ្ហា​នុ៎ះ​ ​កាលដែល​ ​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​ការពិចារណា​នូវ​ធម្មារម្មណ៍​នុ៎ះ​ ​កាលដែល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​ការពិចារណា​នូវ​ ​ធម្មារម្មណ៍​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​
 [​១៣៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ ​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​អរិយមគ្គ​ដែល​ប្រកបដោយ​អង្គ៨ប្រការ​នេះឯង​ ​(​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​)​។​ ​អរិយមគ្គ​ ​ដែល​ប្រកបដោយ​អង្គ៨ប្រការ​ ​តើ​ដូចម្តេច​ ​គឺ​សម្មាទិដ្ឋិ​ ​(​សេចក្តី​យល់ឃើញ​ត្រូវ​)​១​ ​សម្មាសង្កប្បៈ​ ​(​សេចក្តី​ត្រិះរិះ​ត្រូវ​)​១​ ​សម្មាវាចា​ ​(​ការ​និយាយ​ពាក្យត្រូវ​)​១​ ​សម្មា​កម្មន្តៈ​ ​(​ការងារ​ត្រូវ​)​១​ ​សម្មាអាជីវៈ​ ​(​ការ​ចិញ្ចឹមជីវិត​ត្រូវ​)​១​ ​សម្មា​វាយាមៈ​ ​(​សេចក្តី​ព្យាយាម​ត្រូវ​)​១​ ​សម្មាសតិ​ ​(​សេចក្តី​
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 636816311012181418
ទៅកាន់ទំព័រ៖