ព្រះត្រៃបិដក ភាគ ១៧

របង​ប្រាក់​ ​មាន​សសរ​បង្គោល​ជា​ប្រាក់​ ​តែរ​បារ​របង​ ​និង​ក្បាល​បង្គោលរបង​ជា​មាស​។​ ​ម្នាល​អានន្ទ​ ​ស្រះ​ធម្ម​បោក្ខរណី​ ​បិទបាំង​ដោយ​ជួរ​ដើមត្នោត៧ជាន់​ ​ជួរ​ដើមត្នោត​មាស១ជាន់​ ​ជួរ​ដើមត្នោត​ប្រាក់១ជាន់​ ​ជួរ​ដើមត្នោត​កែវ​ពៃទូរ្យ១ជាន់​ ​ជួរ​ដើមត្នោត​កែវផលិក១ជាន់​ ​ជួរ​ដើមត្នោត​កែវ​ទទឹម១ជាន់​ ​ជួរ​ដើមត្នោត​កែវមរកត១ជាន់​ ​ជួរ​ដើមត្នោត​កែវ​គ្រប់យ៉ាង១ជាន់​។​ ​ត្នោត​មាស​ ​ដើម​ជា​មាស​ ​តែ​ស្លឹក​និង​ផ្លែ​ជា​ប្រាក់​។​ ​ត្នោត​ប្រាក់​ ​ដើម​ជា​ប្រាក់​ ​តែ​ស្លឹក​និង​ផ្លែ​ជា​មាស​។​ ​ត្នោត​កែវ​ពៃទូរ្យ​ ​ដើម​ជា​កែវ​ពៃទូរ្យ​ ​តែ​ស្លឹក​និង​ផ្លែ​ជា​កែវផលិក​។​ ​ត្នោត​កែវផលិក​ ​ដើម​ជា​កែវផលិក​ ​តែ​ស្លឹក​និង​ផ្លែ​ជា​កែវ​ពៃទូរ្យ​។​ ​ត្នោត​កែវ​ទទឹម​ ​ដើម​ជា​កែវ​ទទឹម​ ​តែ​ស្លឹក​និង​ផ្លែ​
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 636816168628397531
ទៅកាន់ទំព័រ៖