ព្រះត្រៃបិដក ភាគ ១៧

ដែល​កើតមាន​ក្នុង​សន្តាន​ ​ជាទី​ផូរផង់​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​គ្មាន​វិតក្កៈ​ ​គ្មាន​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​។​បេ​។​ ​ចូលកាន់​តតិយជ្ឈាន​ ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​មានសតិ​ដ៏​បរិសុទ្ធ​ ​ដោយ​ឧបេក្ខា​ ​ឥត​ទុក្ខ​ ​ឥត​សុខ​ ​ព្រោះ​លះបង់​នូវ​សេចក្តី​សុខ​ផង​ ​ព្រោះ​លះបង់​នូវ​សេចក្តី​ទុក្ខ​ផង​ ​ព្រោះ​រលត់​ទៅ​នៃ​សោមនស្ស​ ​និង​ទោមនស្ស​ ​អំពី​មុន​ផង​ ​ក៏​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសមាធិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​ ​។​ ​ភិក្ខុ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ខាងក្នុង​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​ពិចារណា​ឃើញ​នូវ​ធម៌​ ​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី
ថយ | ទំព័រទី ៣០០ | បន្ទាប់
ID: 636816311923683553
ទៅកាន់ទំព័រ៖