ព្រះត្រៃបិដក ភាគ ១៧

បា​យា​សិរា​ជញ្ញ​សូត្រ​ ​ទី១០​។​


 ​[​១៣៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​បាន​ទៅដល់​សេ​ត​ព្យ​នគរ​ ​របស់​អ្នក​កោសល​ទាំងឡាយ​។​ ​បានឮ​ថា​ ​ព្រះ​កុមារ​កស្សប​ដ៏​មាន​អាយុ​ ​គង់នៅ​ក្នុង​ព្រៃ​ធ្នង់​ ​ជា​ខាងជើង​ក្រុង​សេ​ត​ព្យៈ​ ​ជិត​ក្រុង​សេ​ត​ព្យៈ​នោះ​។​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​(​១​)​ ​គ្រប់គ្រង​សេ​ត​ព្យ​នគរ​ ​ដែល​ជា​នគរ​កុះករ​ ​ដោយ​សត្វ​ ​និង​មនុស្ស​ ​បរិបូណ៌​ដោយ​ស្មៅ​ ​ឧស​ ​និង​ទឹក​ ​បរិបូណ៌​ដោយ​ស្រូវ​ ​អង្ករ​ ​ជា​ស្រុក​ព្រះរាជទ្រព្យ​ ​ដែល​ព្រះបាទ​បសេនទិកោសល​ ​ទ្រង់ប្រទាន​ ​ជា​រាជ​រង្វាន់​ ​ជា​រង្វាន់​ដ៏​ប្រសើរ​។​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​កើតមាន​ទិដ្ឋិ​អាក្រក់​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ ​ជា​ឱប​បា​តិកៈ​ ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​ ​មិន​មាន​ ​ដោយហេតុនេះ​។​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​បានឮ​ដំណឹង​ហើយ​ ​(​ក៏​និយាយ​គ្នា​)​ ​ថា​ ​ម្នាល​គ្នាយើង​ ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​ស្តេច​គ្រងរាជ្យ​ ​មិនទាន់​បាន​អភិសេក​នៅឡើយ​។​
ថយ | ទំព័រទី ៣០៥ | បន្ទាប់
ID: 636816313454941136
ទៅកាន់ទំព័រ៖