ព្រះត្រៃបិដក ភាគ ១៧

សមណៈ​ ​ឈ្មោះ​កុមារ​កស្សប​ ​ជា​សាវ័ក​របស់​ព្រះសមណគោតម​ ​ត្រាច់​ទៅកាន់​ចារិក​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​មកដល់​ក្រុង​សេ​ត​ព្យៈ​ ​ហើយ​គង់នៅ​ក្នុង​ព្រៃ​ធ្នង់​ ​ដែល​ឋិតនៅ​ជា​ខាងជើង​ ​ក្រុង​សេ​ត​ព្យៈ​ ​ជិត​ក្រុង​សេ​ត​ព្យៈ​។​ ​កិត្តិស័ព្ទ​សរសើរ​ព្រះ​កុមារ​កស្សប​ដ៏​ចំរើន​នោះ​ ​ពីរោះ​ ​ឮខ្ចរខ្ចាយ​ទៅ​យ៉ាងនេះ​ថា​ ​លោក​ជា​បណ្ឌិត​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​មានសំដី​ដ៏​វិចិត្រ​ ​មាន​បដិភាណ​ដ៏​ល្អ​ ​ជា​អ្នក​ត្រាស់​ដឹងផង​ ​ជា​ព្រះអរហន្ត​ផង​ ​ក៏​ការដែល​បាន​ជួប​ព្រះអរហន្ត​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ជា​ការ​ប្រពៃ​ណាស់​។​ ​លំដាប់នោះ​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​ចេញពី​ក្រុង​សេ​ត​ព្យៈ​ ​ទៅជា​ពួក​ ​ជា​កង​ ​មានមុខ​ត្រសង​ ​ទៅកាន់​ទិសខាងជើង​ ​ដើរទៅ​កាន់​ព្រៃ​ធ្នង់​។​
 [​១៤០​]​ ​សម័យ​នោះ​ឯង​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ទ្រង់​ស្ដេច​ចូល​ទៅកាន់​ក្រឡាបន្ទំ​ ​ក្នុង​វេលា​ថ្ងៃ​ ​ខាងលើ​ប្រាសាទ​។​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​
ថយ | ទំព័រទី ៣០៦ | បន្ទាប់
ID: 636816313739437408
ទៅកាន់ទំព័រ៖