ព្រះត្រៃបិដក ភាគ ១៧

បាន​ទត​ឃើញ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​កំពុង​ចេញពី​ក្រុង​សេ​ត​ព្យៈ​ជាពួក​ ​ជា​កង​ ​មានមុខ​ត្រសង​ ​ទៅកាន់​ទិសខាងជើង​ ​លុះ​ទត​ឃើញ​ហើយ​ ​ទ្រង់​ត្រាស់​សួរ​ខ​ត្តា​មាត្យ​(​១​)​ ​ថា​ ​ម្នាល​ខ​ត្តៈ​ដ៏​ចំរើន​ ​ចុះ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​ចេញទៅ​ពី​ក្រុង​សេ​ត​ព្យៈ​ ​ជាពួក​ ​ជា​កង​ ​មានមុខ​ត្រសង​ ​ទៅ​ទិសខាងជើង​ ​ដើរទៅ​កាន់​ព្រៃ​ធ្នង់​ ​ធ្វើអ្វី​ហ្ន៎​។​ ​ខ​ត្តា​មាត្យ​ក្រាបទូល​ថា​ ​សូម​ទ្រង់ព្រះ​មេត្តាប្រោស​ ​ដ្បិត​មាន​សមណៈ​ ​ឈ្មោះ​ ​កុមា​រក​ស្ស​បៈ​ ​ជា​សាវ័ក​នៃ​ព្រះសមណគោតម​ ​ត្រាច់​ទៅកាន់​ចារិក​ ​ក្នុង​ដែន​កោសល​ ​ជាមួយនឹង​ភិក្ខុសង្ឃ​ច្រើន​ ​ចំនួន៥០០រូប​ ​មកដល់​ក្រុង​សេ​ត​ព្យៈ​ ​ដោយលំដាប់​ ​ហើយ​គង់នៅ​ក្នុង​ព្រៃ​ធ្នង់​ ​ជា​ខាងជើង​ក្រុង​សេ​ត​ព្យៈ​ ​ជិត​ក្រុង​សេ​ត​ព្យៈ​ ​កិត្តិស័ព្ទ​សរសើរ​កុមារ​កស្សប​ដ៏​ចំរើន​នោះ​ ​ពីរោះ​ ​ឮខ្ចរខ្ចាយ​យ៉ាងនេះ​ថា​ ​លោក​ជា​បណ្ឌិត​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​ជា​ពហុស្សូត​ ​មានសំដី​ដ៏​វិចិត្រ​ ​មាន​បដិភាណ​ដ៏​ល្អ​ ​ជា​អ្នក​ត្រាស់​ដឹងផង​ ​ជា​ព្រះអរហន្ត​ផង​ ​ឯ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ទាំង​នុ៎ះ​ ​នឹង​ចូល​ទៅ​រក​ជួប​ព្រះ​កុមារ​កស្សប​ដ៏​ចំរើន​នោះ​។​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​មាន​ព្រះបន្ទូល​ថា​ ​ម្នាល​ខ​ត្តៈ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ចូល​ទៅ​រក​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នក​
​(​១​)​ ​អាមាត្យ​អ្នក​អាច​ដោះស្រាយ​ប្រស្នា​ ​ដែលគេ​សួរ​បាន​
ថយ | ទំព័រទី ៣០៧ | បន្ទាប់
ID: 636816314204343999
ទៅកាន់ទំព័រ៖