ព្រះត្រៃបិដក ភាគ ១៧

ក្រុង​សេ​ត​ព្យៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​បាន​ត្រាស់​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​រង់ចាំ​សិន​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​នឹង​ចូល​ទៅ​ដើម្បី​ជួប​សមណៈ​កុមា​រក​ស្ស​បៈ​ដែរ​ ​ហើយ​ត្រាស់​ដូច្នេះ​ថា​ ​ពីមុន​មក​ ​សមណៈ​កុមារ​កស្សប​ ​តែង​ញុំាង​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​ដែល​ល្ងង់​ ​មិន​វាងវៃ​ ​ឲ្យ​ទាល់តែ​ចូលចិត្ត​ច្បាស់​ថា​ ​លោក​ដទៃ​មាន​ ​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផល​និង​វិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​ពួក​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​ ​ម្នាល​ខ​ត្តៈ​ដ៏​ចំរើន​ ​តែបើ​តាមពិត​នោះ​ ​លោក​ដទៃ​មិន​មាន​ ​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផល​និង​វិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​ពួក​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ទេ​។​ ​ខ​ត្តា​មាត្យ​នោះ​ ​ទទួល​ព្រះ​ឱង្ការ​របស់​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ថា​ ​ករុណាវិសេស​ ​ហើយក៏​ចូល​ទៅ​រក​ ​ពួក​ព្រាហ្មណ៍​ ​និង​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​និយាយ​នឹង​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នកក្រុង​សេ​ត​ព្យៈ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​ចូរ​រង់ចាំ​សិន​ ​ដ្បិត​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​នឹង​ចូល​ទៅ​ជួប​សមណៈ​កុមា​រក​ស្ស​បៈ​ដែរ​។​
ថយ | ទំព័រទី ៣០៨ | បន្ទាប់
ID: 636816314454208291
ទៅកាន់ទំព័រ៖