ព្រះត្រៃបិដក ភាគ ១៧

ជា​កែវមរកត​។​ ​ត្នោត​កែវមរកត​ ​ដើម​ជា​កែវមរកត​ ​តែ​ស្លឹក​និង​ផ្លែ​ជា​កែវ​ទទឹម​។​ ​ត្នោត​កែវ​គ្រប់យ៉ាង​ ​ដើម​ជា​កែវ​គ្រប់យ៉ាង​ ​ឯ​ស្លឹក​និង​ផ្លែ​ជា​កែវ​គ្រប់យ៉ាង​។​ ​ម្នាល​អានន្ទ​ ​ជួរ​ត្នោត​ទាំងនោះ​ឯង​ ​កាលបើ​មាន​ខ្យល់បក់​មក​ត្រូវ​ ​មាន​សំឡេង​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្អៀង​ត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​។​ ​ម្នាល​អានន្ទ​ ​តន្រ្តី​ប្រកបដោយ​អង្គ៥​ ​ដែល​មនុស្ស​ឈ្លាសវៃ​បាន​ផ្សំ​ ​ហើយ​វាយ​ឲ្យ​ល្មម​ពីរោះ​ល្អ​ ​ទើប​ដេញ​ដំ​ប្រគំ​ ​មាន​សំឡេង​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្អៀង​ត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​ម្នាល​អានន្ទ​ ​ជួរ​ត្នោត​ទាំងនោះ​ឯង​ ​កាលបើ​មាន​ខ្យល់បក់​មក​ត្រូវ​ ​ក៏​មាន​សំឡេង​ពីរោះ​ ​គួរ​ត្រេកអរ​ ​គួរ​ផ្អៀង​ត្រចៀក​ស្តាប់​ ​គួរ​ជក់ចិត្ត​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​អានន្ទ​ ​ក្នុង​សម័យ​នោះ​ឯង​ ​កុសា​វតី​រាជធានី​ ​មាន​អ្នកលេង​បាស្កា​ ​និង​អ្នកលេង​ស៊ីផឹក​ ​ឯ​ពួក​អ្នកលេង​ទាំងនោះ​ ​នាំគ្នា​រាំរែក​តាម​សំឡេង​នៃ​ជួរ​ដើមត្នោត​ ​ដែល​មាន​ខ្យល់បក់​មក​ត្រូវ​ទាំងនោះ​។
ថយ | ទំព័រទី ៣១ | បន្ទាប់
ID: 636816168844189874
ទៅកាន់ទំព័រ៖