ព្រះត្រៃបិដក ភាគ ១៧
នែអ្នកដ៏ចំរើនទាំងឡាយ បើអ្នកទាំងឡាយ បែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ទៅកើតក្នុងកំណើតតិរច្ឆាន ប្រេតវិស័យ អសុរកាយ នរកមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោកដទៃមាន ពួកសត្វជាឧបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលខ្ញុំគួរជឿ ខ្ញុំគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាខ្ញុំបានឃើញ ចំពោះខ្លួនឯងដែរ ពួកអាមាត្យទាំងនោះ ទទួលតបពាក្យរបស់ខ្ញុំថា ព្រះករុណាវិសេស ដូច្នេះហើយ (ស្លាប់ទៅ) តែមិនឃើញមកប្រាប់ ទាំងមិនបញ្ជូនបំរើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំ មានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឧបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤២] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនុ៎ះវិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហាបពិត្រ ព្យាករប្រស្នានោះ យ៉ាងនោះចុះ
ID: 636816315829106930
ទៅកាន់ទំព័រ៖