ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អានន្ទ​ ​លុះដល់​ធម្ម​ប្រាសាទ​ ​និង​ស្រះ​ធម្ម​បោក្ខរណី​សម្រេច​ហើយ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​និមន្ត​ពួក​សមណព្រាហ្មណ៍​ ​ដែល​សន្មត​ថា​ ​ជា​សមណៈ​ ​ថា​ជា​ព្រាហ្មណ៍​ ​ក្នុង​សម័យ​នោះ​ឯង​ ​ឲ្យ​ឆាន់​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​ពេញចំណង់​ ​ហើយ​ស្តេច​ឡើង​កាន់​ធម្ម​ប្រាសាទ​។​

​បឋម​ភាណវារៈ​។​


 [​១៧​]​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នេះ​ជា​ផល​នៃ​កម្ម​របស់​អាត្មាអញ​ ​ដូចម្តេច​ហ្ន៎​ ​ជា​វិបាក​នៃ​កម្ម​របស់​អាត្មាអញ​ ​ដូចម្តេច​ហ្ន៎​ ​បាន​ជា​ឥឡូវនេះ​ ​អាត្មាអញ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មា​នប​រិ​វិតក្កៈ​យ៉ាងនេះ​ថា​ ​នេះ​ជា​ផល​នៃ​កម្ម៣យ៉ាង​ ​ជា​វិបាក​នៃ​កម្ម៣យ៉ាង​របស់​អាត្មាអញ​ ​បាន​ជា​ឥឡូវនេះ​ ​អាត្មាអញ​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​កម្ម៣យ៉ាងនោះ​ ​គឺ​ទានៈ​ ​(​ការ​ឲ្យ​)​១​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636816169131556311
ទៅកាន់ទំព័រ៖