ព្រះត្រៃបិដក ភាគ ១៧

ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​កាត់សក់​ ​និង​ពុកមាត់​ ​របស់​បុរស​នោះ​ចេញ​ ​រាជបុរស​ទាំងនោះ​ ​ក៏បាន​កាត់សក់​ ​និង​ពុកមាត់​របស់​បុរស​នោះ​ ​មហា​បពិត្រ​ ​ត្រាស់​យ៉ាងនេះ​ថា​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​យក​ផ្កាកម្រង​ថ្លៃ​ច្រើន​ ​គ្រឿង​លាប​មាន​ថ្លៃ​ច្រើន​ ​និង​សំពត់​ទាំងឡាយ​ ​មាន​ថ្លៃ​ច្រើន​ ​ទៅ​ប្រគល់ឲ្យ​បុរស​នោះ​ចុះ​ ​រាជបុរស​ទាំងនោះ​ ​ក៏​យក​ផ្កាកម្រង​ថ្លៃ​ច្រើន​ ​គ្រឿង​លាប​មាន​ថ្លៃ​ច្រើន​ ​និង​សំពត់​ទាំងឡាយ​ ​មាន​ថ្លៃ​ច្រើន​ ​ទៅ​ប្រគល់ឲ្យ​បុរស​នោះ​ ​មហា​បពិត្រ​ ​ត្រាស់​ទៅ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ទាំងឡាយ​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ឲ្យ​បុរស​នោះ​ឡើង​ទៅលើ​ប្រាសាទ​ ​ហើយ​ចាត់ចែង​នូវ​កាមគុណ​ទាំង៥ចុះ​ ​ឯ​រាជបុរស​ទាំងនោះ​ ​ក៏​ឲ្យ​បុរស​នោះ​ឡើង​ទៅលើ​ប្រាសាទ​ ​ហើយ​ចាត់ចែង​នូវ​កាមគុណ​ទាំង៥​ ​បពិត្រ​រា​ជញ្ញៈ​ ​ចុះ​មហា​បពិត្រ​ ​សំគាល់ហេតុ​នោះ​ថាដូចម្តេច​ ​កាលបើ​បុរស​នោះ​ ​បាន​ងូតទឹក​ស្អាត​ ​ហើយ​លាប​កាយ​ស្រួលបួល​ ​កាត់សក់​ ​កោរ​ពុកមាត់​ ​ស្រេចហើយ​ ​ពាក់​គ្រឿងប្រដាប់​កែវមណី​ ​ស្លៀកសំពត់​ពណ៌ស​ស្រេចហើយ​ ​ឡើង​ទៅលើ​ប្រាសាទ​ដ៏​ប្រសើរ​ ​ឲ្យ​គេ​បំរើ​ឲ្យ​ឆ្អែត​ស្កប់ស្កល់​ ​ដោយ​កាមគុណ​ទាំង៥ហើយ​ ​តើ​វា​នៅតែ​មាន​សេចក្តី​ប្រាថ្នា​ ​នឹង​មុជ​ចុះទៅ​ក្នុង​រណ្តៅ​
ថយ | ទំព័រទី ៣២១ | បន្ទាប់
ID: 636816317906585755
ទៅកាន់ទំព័រ៖