ព្រះត្រៃបិដក ភាគ ១៧

លាមក​នោះ​ទៀត​ឬ​។​ ​បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​មិន​ត្រូវការ​ប្រាថ្នា​ទៀត​ទេ​។​ ​ចុះ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​(​ព្រោះ​)​ ​រណ្តៅ​លាមក​ ​មិនជា​ទី​ពេញចិត្ត​ ​ជា​របស់​មិន​ស្អាត​ផង​ ​ជា​ចំណែក​នៃ​របស់​មិន​ស្អាត​ផង​ ​មាន​ក្លិនស្អុយ​ផង​ ​ជា​ចំណែក​ ​នៃ​របស់​មាន​ក្លិនស្អុយ​ផង​ ​ជា​របស់​គួរ​ធុញទ្រាន់​ផង​ ​ជា​ចំណែក​ ​នៃ​របស់​គួរ​ធុញទ្រាន់​ផង​ ​ជា​របស់​គួរ​ខ្ពើមរអើម​ផង​ ​ជា​ចំណែក​នៃ​របស់​គួរ​ខ្ពើមរអើម​ផង​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​មនុស្ស​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​ ​គឺជា​បុគ្គល​មិន​ស្អាត​ផង​ ​ជា​ចំណែក​នៃ​បុគ្គល​មិន​ស្អាត​ផង​ ​មាន​ក្លិនស្អុយ​ផង​ ​ជា​ចំណែក​ ​នៃ​បុគ្គល​មាន​ក្លិនស្អុយ​ផង​ ​គួរ​ធុញទ្រាន់​ផង​ ​ជា​ចំណែក​នៃ​បុគ្គល​គួរ​ធុញទ្រាន់​ផង​ ​គួរ​ខ្ពើមរអើម​ផង​ ​ជា​ចំណែក​នៃ​បុគ្គល​គួរ​ខ្ពើមរអើម​ផង​ ​នៃ​ទេវតា​ទាំងឡាយ​ ​បពិត្រ​រា​ជញ្ញៈ​ ​ក្លិន​មនុស្ស​ធុំ​អាក្រក់​ ​ផ្សាយ​ឡើង​ទៅកាន់​ស្ថាន​ទេព្តា​ ​ចំនួន១០០យោជន៍​ ​ពួក​មិត្រ​អាមាត្យ​ ​និង​ញាតិសាលោហិត​របស់​មហា​បពិត្រ​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​វៀរចាក​ផរុសវាចា​ ​វៀរចាក​សម្ផ​ប្ប​លា​បៈ​ ​មិន​មាន​អភិជ្ឈា​ ​មិន​មានចិត្ត​ព្យាបាទ​ ​ជា​សម្មាទិដ្ឋិ​ ​លុះ​បែកធ្លាយ​រាងកាយ​
ថយ | ទំព័រទី ៣២២ | បន្ទាប់
ID: 636816318170670860
ទៅកាន់ទំព័រ៖