ព្រះត្រៃបិដក ភាគ ១៧
ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិសួគ៌ទេវលោក ហើយនឹងមកប្រាប់ថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ដូចម្តេចបាន ឱរាជញ្ញៈ បើតាមបរិយាយនេះឯង សូមមហាបពិត្រ បែរព្រះយោបល់ យល់មកយ៉ាងនេះវិញថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ។
[១៤៥] ព្រះកស្សបដ៏ចំរើន ពោលយ៉ាងនេះ ក៏គួរដែរហើយ ប៉ុន្តែខ្ញុំនៅតែមានសេចក្តីយល់ឃើញ ក្នុងហេតុនុ៎ះ យ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនៅមានទៀតឬ។បេ។ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនៅមានទៀត។បេ។ ថ្វាយព្រះពររាជញ្ញៈ ចុះបរិយាយនោះ តើដូចម្តេច។ បពិត្រព្រះកស្សបដ៏ចំរើន ពួកមិត្រអាមាត្យ និងញាតិសាលោហិត របស់ខ្ញុំក្នុងលោកនេះ ជាអ្នកវៀរចាកបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆាចារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈ លុះសម័យខាងក្រោយមក ពួកមិត្រអាមាត្យជាដើមនោះ
ID: 636816318492689279
ទៅកាន់ទំព័រ៖