ព្រះត្រៃបិដក ភាគ ១៧

មាន​អាពាធ​ ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ឈឺចាប់​ជា​ទម្ងន់​ ​កាលបើ​ខ្ញុំ​ដឹង​ថា​ ​ឥឡូវនេះ​ ​ពួក​មិត្រ​អាមាត្យ​ទាំងនេះ​ ​មុខ​ជា​មិន​សះស្បើយ​ ​ចាក​អាពាធ​នេះ​ទេ​ ​ខ្ញុំ​ក៏​ចូល​ទៅ​រក​ពួក​មិត្រ​អាមាត្យ​ទាំងនោះ​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​ពួក​ជន​ណា​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ​ ​លុះ​ពួក​ជន​ទាំងនោះ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​តែង​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ ​ជាន់​តាវត្តិង្ស​ ​(​ឥឡូវនេះ​)​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​សោត​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​វៀរចាក​អទិន្នាទាន​ ​វៀរចាក​កា​មេ​សុ​មិច្ឆាចារ​ ​វៀរចាក​មុសាវាទ​ ​វៀរចាក​សុរា​មេរយ​មជ្ជ​ប្ប​មា​ទដ្ឋា​នៈ​ហើយ​ ​បើជា​ពាក្យ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ពិតមែន​ ​អ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​គង់​នឹង​ទៅ​កើត​ឯ​ឋាន​សុគតិ​សួគ៌​ទេវលោក​ ​ជាមួយនឹង​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ពុំខាន​ ​នែអ្នក​ដ៏​ចំរើន​ទាំងឡាយ​ ​បើ​អ្នក​ទាំងឡាយ​ ​បែកធ្លាយ​រាងកាយ​ ​ខាងមុខ​អំពី​សេចក្តី​ស្លាប់​ ​បាន​ទៅ​កើត​ឯ​ឋាន​សុគតិ​
ថយ | ទំព័រទី ៣២៤ | បន្ទាប់
ID: 636816318716152060
ទៅកាន់ទំព័រ៖