ព្រះត្រៃបិដក ភាគ ១៧
សួគ៌ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវត្តិង្សមែន អ្នកទាំងឡាយ ត្រូវមកប្រាប់យើងផងថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ព្រោះថា អ្នកទាំងឡាយដ៏ចំរើន ជាបុគ្គលដែលយើងគួរជឿ យើងគួរទទួលស្តាប់ពាក្យបាន ហេតុណាដែលអ្នកដ៏ចំរើនទាំងឡាយ បានឃើញហើយ ហេតុនុ៎ះ នឹងទុកដូចជាយើងបានឃើញដោយខ្លួនឯងដែរ ពួកមិត្រអាមាត្យទាំងនោះ ទទួលពាក្យរបស់ខ្ញុំថា ករុណាវិសេស ហើយមិនឃើញមកប្រាប់សោះ ទាំងមិនបញ្ជូនបម្រើមកឡើយ បពិត្រព្រះកស្សបដ៏ចំរើន បរិយាយនេះឯង ដែលនាំឲ្យខ្ញុំមានគំនិតយ៉ាងនេះថា លោកដទៃមិនមាន ពួកសត្វជាឱបបាតិកៈមិនមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មិនមាន ដោយហេតុនេះ។
[១៤៦] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងត្រឡប់សួរមហាបពិត្រ ក្នុងបរិយាយនេះវិញ ប្រស្នានេះ ពេញព្រះហឫទ័យមហាបពិត្រយ៉ាងណា សូមមហាបពិត្រព្យាករប្រស្នានោះ យ៉ាងនោះចុះ បពិត្ររាជញ្ញៈ ១០០ឆ្នាំរបស់មនុស្ស ត្រូវជា១យប់ ១ថ្ងៃ របស់ទេវតាជាន់តាវតឹង្ស
ID: 636816319034810286
ទៅកាន់ទំព័រ៖