ព្រះត្រៃបិដក ភាគ ១៧
រាប់រាត្រីនោះបាន៣០រាត្រី ត្រូវជា១ខែ រាប់ខែនោះបាន១២ខែ ត្រូវជា១ឆ្នាំ រាប់ឆ្នាំនោះបាន មួយពាន់ឆ្នាំទិព្វ ជាប្រមាណនៃអាយុរបស់ពួកទេវតាជាន់តាវតឹង្ស ពួកមិត្រអាមាត្យ និងញាតិសាលោហិតណា ជាអ្នកបានវៀរបាណាតិបាត វៀរចាកអទិន្នាទាន វៀរចាកកាមេសុមិច្ឆារ វៀរចាកមុសាវាទ វៀរចាកសុរាមេរយមជ្ជប្បមាទដ្ឋានៈហើយ លុះបែកធ្លាយរាងកាយ ខាងមុខអំពីសេចក្តីស្លាប់ បានទៅកើតឯឋានសុគតិសួគ៌ ទេវលោក ជាមួយនឹងពួកទេវតាជាន់តាវតិង្ស ចុះបើពួកមិត្រអាមាត្យទាំងនោះ មានគំនិតយ៉ាងនេះថា ចាំយើងទាំងឡាយ ឲ្យគេបំរើឲ្យឆ្អែតស្កប់ស្កល់ដោយកាមគុណទាំង៥ ជាទិព្វអស់យប់ និងថ្ងៃពីរ ឬបីសិន រួចសិមយើងទៅប្រាប់ដល់ព្រះបាទបាយាសិរាជញ្ញៈថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ ចុះពួកមិត្រអាមាត្យជាដើមនោះ គប្បីមក
ID: 636816319282164434
ទៅកាន់ទំព័រ៖