ព្រះត្រៃបិដក ភាគ ១៧
ទូលមហាបពិត្រថា លោកដទៃមាន ពួកសត្វជាឱបបាតិកៈមាន ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អ ធ្វើអាក្រក់មាន ដោយហេតុនេះ តើទាន់ឬទេ។ បពិត្រព្រះកស្សបៈដ៏ចំរើន មកប្រាប់មិនទាន់ទេ បពិត្រព្រះកស្សបៈដ៏ចំរើន បានជាមកប្រាប់មិនទាន់ ព្រោះថា ខ្ញុំមុខជានឹងស្លាប់បាត់ទៅមុន យូរណាស់ហើយ ចុះអ្នកណាមកប្រាប់ដំណឹងនេះ ដល់ព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថាពួកទេវតាជាន់តាវត្តិង្ស មានអាយុវែង យ៉ាងនេះ យើងមិនទាន់ជឿព្រះកស្សបដ៏ចំរើនថា ពួកទេវតាជាន់តាវត្តិង្សមាន ឬថាពួកទេវតាជាន់តាវត្តិង្ស មានអាយុវែង យ៉ាងនេះទេ។ ថ្វាយព្រះពររាជញ្ញៈ ប្រៀបដូចជាបុរសខ្វាក់ អំពីកំណើត មិនដែលឃើញរូបខ្មៅ ឬស មិនដែលឃើញរូប ដែលមានសម្បុរខៀវ មិនដែលឃើញរូប ដែលមានសម្បុរលឿង មិនដែលឃើញរូប ដែលមានសម្បុរក្រហម មិនដែលឃើញរូប ដែលមានសម្បុរហង្សបាទ មិនដែលឃើញរបស់ស្មើ និងមិនស្មើ មិនដែលឃើញរូបផ្កាយទាំងឡាយ មិនដែលឃើញព្រះចន្ទ និងព្រះអាទិត្យទេ មនុស្សខ្វាក់នោះ មុខជានឹងនិយាយយ៉ាងនេះថា រូបខ្មៅ ឬសគ្មានទេ បុគ្គល
ID: 636816320549176903
ទៅកាន់ទំព័រ៖