ព្រះត្រៃបិដក ភាគ ១៧

អ្នក​ឃើញ​រូប​ខ្មៅ​ ​ឬស​ ​គ្មាន​ទេ​ ​រូប​ខៀវ​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​រូប​មាន​សម្បុរ​ខៀវ​គ្មាន​ទេ​ ​រូប​សម្បុរ​លឿង​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​រូប​មាន​សម្បុរ​លឿង​គ្មាន​ទេ​ ​រូប​សម្បុរ​ក្រហម​គ្នា​ទេ​ ​បុគ្គល​អ្នក​ឃើញ​រូប​មាន​សម្បុរ​ក្រហម​គ្មាន​ទេ​ ​រូប​សម្បុរ​ហង្សបាទ​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​រូប​មាន​សម្បុរ​ហង្សបាទ​គ្មាន​ទេ​ ​របស់​ស្មើ​ ​និង​មិន​ស្មើ​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​របស់​ស្មើ​ ​និង​មិន​ស្មើ​គ្មាន​ទេ​ ​រូប​ផ្កាយ​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​រូប​ផ្កាយ​គ្មាន​ទេ​ ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​គ្មាន​ទេ​ ​បុគ្គល​អ្នក​ឃើញ​នូវ​ព្រះចន្ទ​ ​និង​ព្រះអាទិត្យ​គ្មាន​ទេ​ ​អាត្មាអញ​មិន​ស្គាល់​របស់​នុ៎ះ​ ​អាត្មាអញ​មិនឃើញ​របស់​នុ៎ះ​ ​ហេតុ​ដូច្នោះ​ ​របស់​នោះ​គ្មាន​ទេ​ ​បពិត្រ​រា​ជញ្ញៈ​ដ៏​ចំរើន​ ​កាលបើ​មនុស្ស​ខ្វាក់​អំពី​កំណើត​ ​និយាយ​(​យ៉ាងនោះ​)​ ​ឈ្មោះថា​ ​និយាយ​ត្រូវ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សបៈ​ដ៏​ចំរើន​ ​មិន​ត្រូវ​ទេ​ ​(​ព្រោះ​)​ ​រូប​ខ្មៅ​ ​ឬស​ ​មាន​ ​បុគ្គល​អ្នក​ឃើញ​រូប​ខ្មៅ​ ​ឬ​ ​ស​ ​មាន​ ​រូប​ខៀវ​មាន​ ​បុគ្គល​អ្នក​ឃើញ​រូប​ខៀវ​មាន​។​បេ​។​ ​របស់​ស្មើ​ ​និង​មិន​ស្មើ​មាន​ ​បុគ្គល​អ្នក​ឃើញ​របស់​ស្មើ​ ​និង​មិន​ស្មើ​មាន​ ​រូប​ផ្កាយ​មាន​ ​បុគ្គល​អ្នក​ឃើញ​រូប​ផ្កាយ​មាន​ ​ព្រះចន្ទ​ ​ព្រះអាទិត្យ​មាន​ ​បុគ្គល​អ្នក​ឃើញ​ព្រះចន្ទ​ ​ព្រះអាទិត្យ​មាន
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 636816320772489676
ទៅកាន់ទំព័រ៖