ព្រះត្រៃបិដក ភាគ ១៧

ជា​របស់ខ្ញុំ​ ​អ្នក​ ​មិន​ត្រូវ​បាន​ចំណែក​តិចតួច​ ​ក្នុង​សម្បត្តិ​នេះ​ទេ​ ​នែអ្នក​ម្តាយ​ដ៏​ចំរើន​ ​ចូរ​អ្នក​ប្រគល់​ទ្រព្យ​មត៌ក​ ​ជា​របស់​បិតា​ឲ្យ​មក​ខ្ញុំ​។​ ​នាង​ព្រាហ្មណី​នោះ​ ​និយាយ​នឹង​មាណព​នោះ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ ​យ៉ាងនេះ​ថា​ ​នែ​បា​ ​ចូរ​អ្នក​បង្អង់​សិន​ ​ទំ​រាំ​អញ​សម្រាលកូន​រួច​ ​បើ​កូន​នោះ​ ​ជា​កូនប្រុស​ ​កូនប្រុស​នោះ​ ​នឹង​ត្រូវ​បានទ្រព្យ​បន្តិចបន្តួច​ដែរ​ ​បើ​កូន​នោះ​ ​ជា​កូនស្រី​ ​កូនស្រី​នោះ​ ​នឹង​បាន​ជា​ភរិយា​របស់​អ្នក​។​ ​មាណព​នោះ​ ​និយាយ​នឹង​ម្តាយចុង​ ​ជា​គំរប់​បីដង​ ​យ៉ាងនេះ​ថា​ ​នែអ្នក​ម្តាយ​ដ៏​ចំរើន​ ​របស់​ណា​ ​គឺ​ទ្រព្យ​ក្តី​ ​ស្រូវ​ក្តី​ ​ប្រាក់​ក្តី​ ​មាស​ក្តី​ ​របស់​ទាំងអស់​នោះ​ ​ជា​របស់ខ្ញុំ​ ​អ្នក​មិន​ត្រូវ​បាន​ចំណែក​តិចតួច​ ​ក្នុង​សម្បត្តិ​នេះ​ទេ​ ​នែអ្នក​ម្តាយ​ ​ចូរ​អ្នក​ប្រគល់​ទ្រព្យ​មត៌ក​ ​ជា​របស់​បិតា​ឲ្យ​មក​ខ្ញុំ​។​ ​លំដាប់នោះ​ ​នាង​ព្រាហ្មណី​នោះ​ ​កាន់​កាំបិត​ ​ចូល​ទៅ​ក្នុង​បន្ទប់​ ​ហើយ​វះ​ពោះ​ខ្លួនឯង​ ​គិតថា​ ​បើជា​ប្រុស​ ​ឬ​ស្រី​ ​អាត្មាអញ​គង់​ដឹង​ច្បាស់​បាន​ ​នាង​ព្រាហ្មណី​នោះ​ ​ហេតុតែ​ល្ងង់​ ​មិន​ឈ្លាសវៃ​ ​ស្វែងរក​ទ្រព្យ​មត៌ក​ ​ដោយ​មិន​ត្រូវ​ទំនង​ ​ក៏​ដល់​នូវ​សេចក្តី​វិនាស​ ​ទាំង​ខ្លួន​ផង​ ​ជីវិត​ផង​ ​កូន​ក្នុង​គភ៌​ផង​ ​សម្បត្តិ​ផង​ ​ដោយពិត​ ​បពិត្រ​រា​ជញ្ញៈ​ ​ព្រះអង្គ​ជា​បុគ្គល​ល្ងង់​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់
ID: 636816322148588384
ទៅកាន់ទំព័រ៖