ព្រះត្រៃបិដក ភាគ ១៧

 [​១៤៩​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​និយាយ​យ៉ាងនេះ​ ​ក៏​គួរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​។​បេ​។​ ​ផលវិបាក​ ​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​មាន​ទៀត​ឬ​។​បេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នៅ​មាន​។​បេ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពួក​រាជបុរស​ក្នុង​ដែន​នេះ​ ​ចាប់ចោរ​ដែល​ប្រព្រឹត្ត​អាក្រក់​ ​យក​មក​បង្ហាញ​ខ្ញុំ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​អ្នកនេះ​ ​ជា​ចោរ​ប្រព្រឹត្ត​អាក្រក់​នឹង​ព្រះអង្គ​ ​ព្រះអង្គ​សព្វ​ព្រះហឫទ័យ​ ​ដាក់​អាជ្ញា​ណា​ដល់​ចោរ​នេះ​ ​សូម​ព្រះអង្គ​ដាក់​អាជ្ញា​នោះ​មក​ ​ខ្ញុំ​ក៏​និយាយទៅ​នឹង​រាជបុរស​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អ្នក​ដ៏​ចំរើន​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចាប់​បុរស​នេះ​ទាំង​រស់​ ​បោះ​ទៅ​ក្នុង​ខ្ទះ​ ​ហើយ​គ្រប​មាត់​ខ្ទះ​ ​យក​ស្បែក​ស្រស់​ពាស​ដាស​ ​រួច​យក​ដីស្អិត​សើម​ ​មក​បូក​ឲ្យ​ក្រាស់​ ​ហើយ​លើកដាក់​លើ​ចង្ក្រាន​ ​រួច​ដុតភ្លើង​ ​ឯ​រាជបុរស​ទាំងនោះ​ ​ទទួលពាក្យ​របស់ខ្ញុំ​ថា​ ​ករុណាវិសេស​ ​ហើយក៏​ចាប់​បុរស​នោះ​ទាំង​រស់​ ​បោះ​ទៅ​ក្នុង​ខ្ទះ​ ​គ្រប​មាត់​ខ្ទះ​ ​យក​ស្បែក​ស្រស់​មក​ពាស​ដាស​ ​រួច​យក​ដីស្អិត​សើម​ ​មក​បូក​ឲ្យ​ក្រាស់​ ​រួច​ដាក់លើ​ចង្ក្រាន​ ​ហើយ​ដុតភ្លើង​។​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់
ID: 636816322725551385
ទៅកាន់ទំព័រ៖