ព្រះត្រៃបិដក ភាគ ១៧

ចុះ​ក្នុង​សម័យ​នោះ​ ​មាន​ពួក​ស្រី​គម​ខ្លះ​ ​ស្រី​តឿ​ខ្លះ​ ​ក្មេងស្រី​កំពុង​ពេញ​ល្បែង​ខ្លះ​ ​ក្មេង​ស្រី​តូច​ៗ​ខ្លះ​ ​ចាំ​រក្សាព្រះអង្គ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​អើ​ក្នុង​សម័យ​នោះ​ ​មាន​ពួក​ស្រី​គម​ខ្លះ​ ​ស្រី​តឿ​ខ្លះ​ ​ក្មេងស្រី​កំពុង​ពេញ​ល្បែង​ខ្លះ​ ​ក្មេង​ស្រី​តូច​ៗ​ខ្លះ​ ​ចាំ​រក្សា​ខ្ញុំ​ដែរ​។​ ​ចុះ​ពួក​ស្រី​ទាំងនោះ​ ​ឃើញ​ព្រលឹង​របស់​មហា​បពិត្រ​ ​កំពុង​ចូល​មក​ ​ឬ​កំពុង​ចេញទៅ​ដែរ​ឬទេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​មិនឃើញ​ទេ​។​ ​ឱ​រា​ជញ្ញៈ​ ​អម្បាលយ៉ាង​ពួក​ស្រី​ទាំងនោះ​នៅ​រស់​ ​គង់​មិនឃើញ​ព្រលឹង​របស់​មហា​បពិត្រ​កំពុង​រស់នៅ​ ​កាល​ចូល​មក​ ​ឬ​ចេញទៅ​ ​ចំណង់បើ​មនុស្ស​ស្លាប់​ទៅ​ហើយ​ ​មហា​បពិត្រ​ ​នឹង​ទត​ឃើញ​ព្រលឹង​ ​កាល​ចូល​មក​ ​ឬ​ចេញទៅ​ដូចម្តេច​បាន​។​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះឯង​ ​សូម​មហា​បពិត្រ​ ​យល់​មក​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​
 [​១៥០​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​គួរ​ដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់​ ​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​នៅ​មាន​ទៀត​ដែរ​ឬ​។​បេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នៅ​មាន
ថយ | ទំព័រទី ៣៣៧ | បន្ទាប់
ID: 636816323280133105
ទៅកាន់ទំព័រ៖