ព្រះត្រៃបិដក ភាគ ១៧
ទទួលសេចក្តីសុខ ដោយនាមកាយផង ទើបទ្រង់ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយ ពោលទុកថា បុគ្គលអ្នកមានឧបេក្ខា មានសតិ មានប្រក្រតីនៅជាសុខ ទ្រង់ចូលកាន់ចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែឧបេក្ខា និងសតិដ៏បរិសុទ្ធ ព្រោះកិរិយាលះបង់នូវទុក្ខ និងសុខ ព្រោះកិរិយាវិនាសទៅ នៃសោមនស្ស និងទោមនស្សក្នុងកាលមុន។
[១៨] ម្នាលអានន្ទ លំដាប់នោះឯង ព្រះបាទមហាសុទស្សនៈ ទ្រង់ស្តេចចេញពីកូដាគារដ្ឋានប្រាក់ ហើយស្តេចចូលទៅកាន់កូដាគារដ្ឋានមាស ទ្រង់គង់លើបល្លង្កប្រាក់ មានព្រះហឫទ័យប្រកបដោយមេត្តាផ្សាយទៅកាន់ទិសទី១ ទិសទី២ ទិសទី៣ ទិសទី៤ ក៏ដូចៗគ្នា។ ទ្រង់មានព្រះហឫទ័យ ប្រកបដោយមេត្តាធំទូលាយ ជាមហគ្គតៈ គឺរូបាវចរៈ និងអរូបាវចរៈ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ដោយយកខ្លួនឯង ប្រៀបនឹងសត្វទាំងអស់ ក្នុងទិសទាំងពួង គឺទិសខាងលើ ទិសខាងក្រោម និងទិសទទឹង គឺទិសតូចៗ ដោយប្រការដូច្នេះ។ ទ្រង់មានព្រះហឫទ័យប្រកបដោយករុណា។ ទ្រង់មានព្រះហឫទ័យប្រកបដោយមុទិតា។ ទ្រង់មានព្រះហឫទ័យប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី១
ID: 636816169609053622
ទៅកាន់ទំព័រ៖