ព្រះត្រៃបិដក ភាគ ១៧

ផោដ្ឋព្វៈ​ទាំងឡាយ​នោះ​ ​ក៏​នៅជា​ផោដ្ឋព្វៈ​ដដែល​ ​ទាស់​តែ​បុរស​នោះ​ ​មិនដឹង​ច្បាស់​នូវ​ផោដ្ឋព្វា​យតនៈ​នោះ​ ​(​ដោយ​កាយ​នោះ​)​សោះ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នេះឯង​ ​ដែល​នាំឲ្យ​ខ្ញុំ​មាន​សេចក្តី​ចូលចិត្ត​ ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​
 [​១៥៣​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​បើ​ដូច្នោះ​ ​អាត្មាភាព​ ​នឹង​ធ្វើ​សេចក្តី​ឧបមា​ ​ថ្វាយ​មហា​បពិត្រ​ ​វិញ្ញូ​បុរស​ទាំងឡាយ​ពួក​ខ្លះ​ ​ក្នុង​លោក​នេះ​ ​រមែង​យល់​សេចក្តី​នៃ​ភាសិត​ ​ដោយ​ឧបមា​បាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​កាលពី​ព្រេងនាយ​មក​ ​មាន​បុរស​ផ្លុំស័ង្ខ​ម្នាក់​ ​កាន់​ស័ង្ខ​ ​ដើរទៅ​កាន់​ជនបទ​ ​ដែល​នៅ​ចុង​ដែន​។​ ​បុរស​នោះ​ ​ចូល​ទៅ​ក្នុង​ស្រុក​មួយ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ឈរ​កណ្តាល​ស្រុក​ផ្លុំស័ង្ខ៣ដង​ ​ហើយ​ដាក់​ស័ង្ខ​លើ​ផែនដី​ ​រួច​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​លំដាប់នោះ​ ​ពួក​មនុស្ស​នៅក្នុង​បច្ចន្តជនបទ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​យ៉ាងនេះ​ថា​ ​នែ​គ្នាយើង​អើយ​ ​ចុះ​សំឡេង​នោះ​ ​តើ​ជា​សំឡេង​អ្វី​ ​បាន​ជា​គួរ​ឲ្យ​យើ់ង​ត្រេកអរ​ ​អ្វី​ដល់ម្ល៉េះ​ ​គួរឲ្យ​ចង់​ស្តាប់​អ្វី​ម្ល៉េះ​ ​គួរឲ្យ​ភាន់ភាំង​អ្វី​ម្ល៉េះ​ ​គួរឲ្យ​ជាប់​ចិ​ត្ត​អ្វី​ម្ល៉ះ​ ​គួរឲ្យ​រសាយ​ទុក្ខ​អ្វី​ម្ល៉េះ​។​ ​មនុស្ស​ទាំងនោះ​ ​ប្រជុំ​គ្នា​ ​ហើយ​សួរ​ទៅ​អ្នក​ផ្លុំស័ង្ខ​នោះ​ ​យ៉ាងនេះ​ថា​
ថយ | ទំព័រទី ៣៤៣ | បន្ទាប់
ID: 636816324933377665
ទៅកាន់ទំព័រ៖