ព្រះត្រៃបិដក ភាគ ១៧

មិនសមបើ​នឹង​ស្វែងរក​សំឡេង​ស័ង្ខ​ ​ដោយ​ខុសទំនង​សោះ​។​ ​កាល​ពួក​មនុស្ស​ទាំងនោះ​ ​កំពុង​មើល​ ​បុរស​ផ្លុំស័ង្ខ​នោះ​ ​ក៏​ចាប់​ស័ង្ខ​ផ្លុំ៣ដង​ ​ហើយ​កាន់​ស័ង្ខ​ដើរចៀស​ចេញទៅ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​លំដាប់នោះ​ ​មនុស្ស​នៅក្នុង​បច្ចន្តជនបទ​ទាំងអស់​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​នែ​គ្នាយើង​អើយ​ ​ធម្មតា​ ​ស័ង្ខ​នេះ​ ​លុះតែ​កាលណា​ ​បាន​ផ្សំនឹង​បុរស​ផង​ ​ផ្សំនឹង​សេចក្តី​ព្យាយាម​ផង​ ​ផ្សំនឹង​ខ្យល់​ផង​ ​ទើប​ស័ង្ខ​នេះ​ ​បន្លឺ​ ​(​សំឡេង​)​ ​ក្នុង​កាលណោះ​បាន​ ​កាលណាបើ​ស័ង្ខ​នេះ​ ​មិនបាន​ផ្សំនឹង​បុរស​ ​មិនបាន​ផ្សំនឹង​សេចក្តី​ព្យាយាម​ ​មិនបាន​ផ្សំនឹង​ខ្យល់​ទេ​ ​ស័ង្ខ​នេះ​ ​ក៏​បន្លឺ​សំឡេង​មិនបាន​។​ ​បពិត្រ​រា​ជញ្ញៈ​ ​កាយ​នេះ​ក៏​ដូច្នោះ​ដែរ​ ​កាលណា​ប្រកបដោយ​អាយុ​ផង​ ​ប្រកបដោយ​ភ្លើងធាតុ​ផង​ ​ប្រកបដោយ​វិញ្ញាណ​ផង​ ​ក្នុង​កាលនោះ​ ​ទើប​កាយ​នោះ​ ​ឈាន​ទៅ​ក៏បាន​ ​ថយក្រោយ​ក៏បាន​ ​ឈរ​ក៏បាន​ ​អង្គុយ​ក៏បាន​ ​សម្រេចឥរិយាបថដេក​ក៏បាន​ ​ឃើញ​រូប​ដោយ​ភ្នែក​ក៏បាន​ ​ស្តាប់​សំឡេង​ដោយ​ត្រចៀក​ក៏បាន​ ​ធុំក្លិន​ដោយ​ច្រមុះ​ក៏បាន​ ​លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត​ក៏បាន​ ​ពាល់ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ក៏បាន​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយ
ថយ | ទំព័រទី ៣៤៥ | បន្ទាប់
ID: 636816325464328034
ទៅកាន់ទំព័រ៖