ព្រះត្រៃបិដក ភាគ ១៧

ចិត្ត​ក៏បាន​ ​តែ​កាលណា​កាយ​នេះ​ ​មិន​ប្រកបដោយ​អាយុ​ផង​ ​មិន​ប្រកបដោយ​ភ្លើងធាតុ​ផង​ ​មិន​ប្រកបដោយ​វិញ្ញាណ​ផង​ទេ​ ​ក្នុង​កាលនោះ​ ​កាយ​នេះ​ ​ឈានទៅមុខ​ក៏​មិនបាន​ ​ថយក្រោយ​ក៏​មិនបាន​ ​ឈរ​ក៏​មិនបាន​ ​អង្គុយ​ក៏​មិនបាន​ ​សម្រេចឥរិយាបថដេក​ក៏​មិនបាន​ ​ឃើញ​រូប​ដោយ​ចក្ខុ​ក៏​មិនបាន​ ​ស្តាប់​សំឡេង​ដោយ​ត្រចៀក​ក៏​មិនបាន​ ​ធុំក្លិន​ដោយ​ច្រមុះ​ក៏​មិនបាន​ ​លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត​ក៏​មិនបាន​ ​ប៉ះពាល់​ត្រូវ​ផោដ្ឋព្វៈ​ដោយ​កាយ​ក៏​មិនបាន​ ​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត​ក៏​មិនបាន​។​ ​ឱ​រា​ជញ្ញៈ​ ​បើ​តាម​បរិយាយ​នេះ​ ​សូម​មហា​បពិត្រ​ ​ទ្រង់​យល់​មក​ ​យ៉ាងនេះ​វិញ​ថា​ ​លោក​ដទៃ​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មាន​ ​ដោយហេតុនេះ​។​

​ចប់​ ​បឋម​ភាណវារៈ​។​


 [​១៥៤​]​ ​ព្រះ​កស្ស​ដ៏​ចំរើន​ ​និយាយ​យ៉ាងនេះ​ ​ក៏​គួរ​ដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​នៅតែ​មាន​សេចក្តី​យល់​ក្នុង​ហេតុ​នុ៎ះ​ ​យ៉ាងនេះ​ទៀត​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ចុះ​បរិយាយ​នៅ​មាន​ទៀត​ដែរ​ឬ​។​បេ​។​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បរិយាយ​នៅ​មាន
ថយ | ទំព័រទី ៣៤៦ | បន្ទាប់
ID: 636816325772585665
ទៅកាន់ទំព័រ៖