ព្រះត្រៃបិដក ភាគ ១៧
អាត្មាអញឡើយ បើដូច្នោះ គួរតែអាត្មាអញ យកទារកនេះ ទៅឯអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ទើបជដិលអ្នកបម្រើភ្លើងនោះ នាំយកទារកនោះ ទៅអាស្រម ថែទាំ ចិញ្ចឹមឲ្យចំរើនឡើង។ ក្នុងកាលដែលទារកនោះ មានអាយុ១០ឆ្នាំ ឬ១២ឆ្នាំ ទើបជដិលអ្នកបម្រើភ្លើងនោះ មានករណីយកិច្ចមួយកើតឡើង ក្នុងជនបទ។ ទើបជដិលអ្នកបម្រើភ្លើងនោះ បានផ្តាំនឹងទារកនោះ យ៉ាងនេះថា នែបា អញប្រាថ្នានឹងទៅកាន់ជនបទ នែបា ត្រូវឯងបម្រើភ្លើង ប្រុង កុំឲ្យភ្លើងរបស់ឯងរលត់ឡើយ បើជួនជាភ្លើងរបស់ឯងរលត់ កាំបិតនេះ ឧសនេះ ឈើពំនួតភ្លើងនេះ មាន ត្រូវឯងយកទៅបង្កាត់ភ្លើង ហើយបម្រើភ្លើង (កុំខាន)។ លំដាប់នោះ ជដិលអ្នកបម្រើភ្លើងនោះ ផ្តែផ្តាំទារកយ៉ាងនេះហើយ ក៏ទៅកាន់ជនបទ។ ទារកនោះ កំពុងតែខ្វល់ខ្វាយដោយល្បែង ភ្លើងក៏រលត់អស់។ ទើបទារកនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា បិតាបានផ្តាំអាត្មាអញ យ៉ាងនេះថា
ID: 636816326651945961
ទៅកាន់ទំព័រ៖