ព្រះត្រៃបិដក ភាគ ១៧

មាន​រទេះ១ពាន់​ ​យើង​ទាំងឡាយ​ ​ទៅ​នៅក្នុង​ទី​ណាៗ​ ​ស្មៅ​ ​ឧស​ ​ទឹក​ ​និង​ស្លឹកឈើ​ខៀវខ្ចី​ ​ក្នុង​ទី​នោះ​ៗ​ ​ក៏​ឆាប់​អស់​ទៅ​ណាស់​ ​បើ​ដូច្នោះ​ ​មានតែ​យើង​រាល់គ្នា​ ​ចែក​ពួក​ឈ្មួញ​រទេះ​នេះ​ ​ជា​ពីរ​ចំណែក​ ​គឺ១ចំណែក​ ​៥០០រទេះ​ ​១ចំណែក​ទៀត​ ​៥០០រទេះ​។​ ​នាយ​ឈ្មួញ​ទាំងនោះ​ ​ក៏បាន​ចែក​ឈ្មួញ​រទេះ​នោះ​ជា​ពីរ​ចំណែក​ ​គឺ​ ​១ចំណែក៥០០រទេះ​ ​១ចំណែក​ទៀត​ ​៥០០រទេះ​។​ ​នាយ​ឈ្មួញ​រទេះ​ម្នាក់​ ​បាន​ផ្ទុក​ស្មៅ​ ​ឧស​ ​ទឹកជា​ច្រើន​ ​ហើយ​នាំគ្នា​បររទេះ​តទៅ​។​ ​កាលដែល​ពួក​ឈ្មួញ​រទេះ​នោះ​ ​បរ​ចេញទៅ​ ​អស់​ពីរបី​ថ្ងៃ​ ​ក៏បាន​ឃើញ​បុរស​មាន​សម្បុរ​ខ្មៅ​ ​មាន​ភ្នែក​ក្រហម​ ​ចង​បាច់​កូនសរ​ ​ប្រដាប់ដោយ​ផ្កា​កុមុទ​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​បររថ​ដ៏​ល្អ​ ​មាន​កង់​ប្រឡាក់​ដោយ​ភក់​ ​មក​ជួបគ្នា​នៅ​ពាក់កណ្តាល​ផ្លូវ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​ដូច្នេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​អ្នក​មក​ពីទី​ណា​។​ ​បុរស​សម្បុរ​ខ្មៅ​នោះ​ ​ឆ្លើយ​ថា​ ​ខ្ញុំ​មក​ពី​ជនបទ​ឯណោះ​។​ ​ពួក​ឈ្មួញ​រទេះ​ក៏​សួរ​ទៀត​ថា​ ​អ្នក​នឹង​ទៅ​ក្នុង​ទីណា​។​
ថយ | ទំព័រទី ៣៥៤ | បន្ទាប់
ID: 636816328041945465
ទៅកាន់ទំព័រ៖