ព្រះត្រៃបិដក ភាគ ១៧
បុរសនោះប្រាប់ថា ខ្ញុំនឹងទៅជនបទឯណោះ។ ពួកឈ្មួញរទេះសួរថា នែអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំខ្លះដែរឬ។ បុរសនោះ ឆ្លើយប្រាប់ថា អើអ្នកដ៏ចំរើន ផ្លូវលំបាកខាងមុខៗ មានមហាមេឃ បង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរបររទេះទាំងឡាយ ដែលមានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ។ លំដាប់នោះឯង នាយឈ្មួញរទេះនោះ ប្រាប់ពួកឈ្មួញរទេះថា នែអ្នកដ៏ចំរើន បុរសនេះ បាននិយាយ យ៉ាងនេះថា ផ្លូវលំបាកខាងមុខៗ មានមហាមេឃបង្អោរភ្លៀងជោកជាំ ផ្លូវទាំងឡាយ មានទឹកពេញពាស មានទាំងស្មៅ ឧស ទឹកជាច្រើន នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយចោលស្មៅ ឧស ទឹកចាស់ចេញទៅ ចូរបររទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅឆាប់ៗចុះ កុំឲ្យពួកគោលំបាកឡើយ នែអ្នកដ៏ចំរើន ចូរអ្នកទាំងឡាយ ចោលស្មៅ ឧស ទឹកចាស់ទាំងឡាយចេញទៅ ចូរនាំគ្នាបររទេះទាំងឡាយ មានបន្ទុកស្រាលៗ ទៅចុះ។ ពួកឈ្មួញរទេះ
ID: 636816328280569113
ទៅកាន់ទំព័រ៖