ព្រះត្រៃបិដក ភាគ ១៧

ប្រដាប់ដោយ​ផ្កា​កុមុទ​ ​មាន​សំពត់​ទទឹក​ ​មាន​សក់​ទទឹក​ ​កំពុង​បររទេះ​ដ៏​ល្អ​ ​មាន​កង់​ប្រឡាក់​ដោយ​ភក់​ ​មក​ជួបគ្នា​នៅ​ពាក់កណ្តាល​ផ្លូវ​ ​លុះ​ឃើញ​ហើយ​ ​ក៏​សួរ​យ៉ាងនេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​អ្នក​មក​ពីទី​ណា​។​ ​បុរស​សម្បុរ​ខ្មៅ​នោះ​ ​ឆ្លើយ​ថា​ ​ខ្ញុំ​មក​ពី​ជនបទ​ឯណោះ​។​ ​ពួក​ឈ្មួញ​រទេះ​សួរ​ថា​ ​អ្នក​នឹង​ទៅ​ក្នុង​ទីណា​។​ ​បុរស​នោះ​ប្រាប់​ថា​ ​ខ្ញុំ​នឹង​ទៅ​ជនបទ​ឯណោះ​។​ ​ពួក​ឈ្មួញ​រទេះ​សួរ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ​ខ្លះ​ដែរ​ឬ​។​ ​បុរស​នោះ​ ​ឆ្លើយ​ប្រាប់​ថា​ ​អើ​អ្នក​ដ៏​ចំរើន​ ​ក្នុង​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​ ​បង្អោរ​ភ្លៀង​ជោកជាំ​ ​ផ្លូវ​ទាំងឡាយ​ ​មាន​ទឹក​ពេញពាស​ ​មាន​ទាំង​ស្មៅ​ ​ឧស​ ​ទឹកជា​ច្រើន​ ​នែអ្នក​ដ៏​ចំរើន​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ចេញទៅ​ ​ចូរ​បរ​តែ​រទេះ​ទាំងឡាយ​ ​ដែល​មាន​បន្ទុក​ស្រាល​ៗ​ ​ទៅ​ឆាប់​ៗ​ចុះ​ ​កុំ​ឲ្យ​ពួក​គោ​លំបាក​ឡើយ​។​ ​លំដាប់នោះ​ឯង​ ​នាយ​ឈ្មួញ​រទេះ​នោះ​ ​ក៏បាន​ប្រាប់​ពួក​ឈ្មួញ​រទេះ​ថា​ ​នែអ្នក​ដ៏​ចំរើន​ ​បុរស​នេះ​ ​បាន​និយាយ​ ​យ៉ាងនេះ​ថា​ ​ក្នុង​ផ្លូវលំ​បា​ក​ខាង​មុ​ខៗ​ ​មាន​មហាមេឃ​បង្អោរ​ភ្លៀង​ជោកជាំ​ ​ផ្លូវ​ទាំងឡាយ​ ​មាន​ទឹក​ពេញពាស​ ​មាន​ទាំង​ស្មៅ​ ​ឧស​ ​ទឹកជា​ច្រើន​ ​នែអ្នក​ដ៏​ចំរើន​ ​ចូរ​អ្នក​ទាំងឡាយ​ចោល​ស្មៅ​ ​ឧស​ ​ទឹក​ចាស់​ចេញទៅ​ ​ចូរ​បរ​តែ​រទេះ​ទាំងឡាយ​ ​មាន​បន្ទុក​ស្រាល​ៗ​ ​ទៅ​ឲ្យ​ឆាប់​ៗ​ចុះ​
ថយ | ទំព័រទី ៣៥៧ | បន្ទាប់
ID: 636816328914445369
ទៅកាន់ទំព័រ៖