ព្រះត្រៃបិដក ភាគ ១៧
កុំឲ្យពួកគោលំបាកឡើយ ដូច្នេះ ម្នាលអ្នកដ៏ចំរើន បុរសនេះ មិនមែនជាមិត្រ មិនមែនជាញាតិសាលោហិតរបស់យើងទេ យើងនឹងទៅដោយជឿពាក្យបុរសនេះ ដូចម្តេចបាន អ្នកទាំងឡាយ មិនត្រូវចោលស្មៅ ឧស ទឹកចាស់ឡើយ។ ចូរអ្នកទាំងឡាយ នាំគ្នាបររទេះទៅ យកទាំងរបស់ដែលបានផ្ទុកមកហើយ យើងកុំចោលរបស់ចាស់យើងឡើយ។ ពួកឈ្មួញរទេះទាំងនោះ ទទួលពាក្យនាយឈ្មួញរទេះនោះថា អើអ្នកដ៏ចំរើន ហើយក៏នាំគ្នាបររទេះទៅ យកទាំងរបស់ដែលបានផ្ទុកមកហើយនោះ។ ពួកឈ្មួញរទេះទាំងនោះ ក៏មិនបានឃើញស្មៅ ឧស ទឹកក្នុងដំណាក់ពួកឈ្មួញរទេះជាដំបូងផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី២ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទីបីផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៤ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៥ផង។ ក្នុងដំណាក់ពួកឈ្មួញរទេះទី៦ផង។ មិនបានឃើញស្មៅ ឧស ឬទឹកក្នុងដំណាក់ពួកឈ្មួញរទេះទី៧ផង បានឃើញតែពួកឈ្មួញរទេះទាំងនោះ ដែលដល់នូវសេចក្តី
ID: 636816329190711171
ទៅកាន់ទំព័រ៖