ព្រះត្រៃបិដក ភាគ ១៧

មហា​បពិត្រ​ក៏​យ៉ាងនោះ​ឯង​ ​ជា​បុគ្គល​ខ្លៅ​ ​មិន​វាងវៃ​ ​ស្វែងរក​បរលោក​ ​ដោយ​ខុសទំនង​ ​គង់​នឹង​ដល់​នូវ​សេចក្តី​វិនាស​ ​ដូច​បុរស​ ​ជា​នាយ​ឈ្មួញ​រទេះ​នោះ​ ​មួយទៀត​ ​ពួក​ជន​ណា​ ​សំគាល់​នូវ​ពាក្យ​របស់​មហា​បពិត្រ​ថា​ ​ជា​ពាក្យ​គួរ​ស្តាប់​ ​គួរ​ជឿ​ ​ជន​ទាំងនោះ​ ​មុខ​ជា​នឹង​ដល់​នូវ​សេចក្តី​វិនាស​ ​ដូច​ពួក​ឈ្មួញ​រទេះ​នោះ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​ទិដ្ឋិ​អាក្រក់​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់​កាលយូរ​អង្វែង​ ​កុំបី​មាន​ ​ដល់​មហា​បពិត្រ​ឡើយ​។​
 [​១៥៨​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ ​ក៏​សម​ម្យ៉ាងដែរ​ហើយ​ ​ប៉ុន្តែ​ខ្ញុំ​មិន​អាច​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​បានទេ​ ​ព្រោះថា​ ​ស្តេច​បសេនទិកោសល​ក្តី​ ​ពួក​ស្តេច​ខាងក្រៅ​ក្តី​ ​ដឹង​ច្បាស់​នូវ​ខ្ញុំ​ថា​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​ធ្លាប់​មាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បើ​ខ្ញុំ​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​ ​មុខ​ជា​នឹង​មាន​អ្នកផង​ ​ស្តី​ឲ្យ​ខ្ញុំ​ថា​
ថយ | ទំព័រទី ៣៦០ | បន្ទាប់
ID: 636816329689369692
ទៅកាន់ទំព័រ៖