ព្រះត្រៃបិដក ភាគ ១៧
កំពុងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា នែសំឡាញ់ អ្នកឯងចេះតែឈ្នះយើងជាដរាប នែសំឡាញ់ ចូរអ្នកឯងឲ្យបាស្កាមកយើងចុះ យើងនឹងធ្វើការបូជាសិន។ អ្នកលេងបាស្កានោះនិយាយថា អើសំឡាញ់ ហើយក៏បានប្រគល់បាស្កាទាំងឡាយ ដល់អ្នកលេងបាស្កា (ដែលសុំ)នោះ។ គ្រានោះ អ្នកលេងបាស្កា (ដែលចាញ់) នោះ យកថ្នាំពិស ប្រឡាក់កូនបាស្កាទាំងឡាយ ហើយនិយាយនឹងអ្នកលេងបាស្កា (វៀច)នោះ យ៉ាងនេះថា នែសំឡាញ់ អ្នកចូរមក យើងនឹងលេងបាស្កា (ទៀត)។ អ្នកលេងបាស្កា(វៀច)នោះ ទទួលពាក្យអ្នកលេងបាស្កានោះថា អើសំឡាញ់។ អ្នកលេងបាស្កាទាំងនោះ បានលេងបាស្កាលើកទីពីរទៀត។ អ្នកលេងបាស្កា(វៀច)នោះ នៅតែលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត។ អ្នកលេងបាស្កាជាគំរប់ពីរ បានឃើញអ្នកលេងបាស្កា(វៀច) នោះ កំពុងលេបកូនបាស្កាដែលចាញ់ ដែលបានមកដល់ខ្លួនៗ ក្នុងលើកទីពីរទៀត លុះឃើញហើយ ក៏និយាយនឹងអ្នកលេងបាស្កានោះ យ៉ាងនេះថា
ID: 636816330771161567
ទៅកាន់ទំព័រ៖