ព្រះត្រៃបិដក ភាគ ១៧

[​១៦២​]​ ​បុរស​អ្នក​លេប​នូវ​កូន​បាស្កា​ ​ដែលគេ​លាប​ដោយ​ថ្នំ​ពិស​ ​ដ៏​ក្លៀវក្លា​បំផុត​ ​ក៏​នៅតែ​មិនដឹង​ខ្លួន​ ​ធម្មតា​ ​អ្នកលេង​វៀច​អាក្រក់​ ​ជា​អ្នក​កំសត់​ ​តែង​លេប​ ​(​កូន​បាស្កា​)​ ​សេចក្តី​ក្តៅក្រហាយ​ ​នឹង​មានដល់​អ្នកឯង​។​

 [​១៦៣​]​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​មហា​បពិត្រ​ ​ទុកដូចជា​អ្នកលេង​បាស្កា​ ​យ៉ាងនោះ​ដែរ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​បពិត្រ​រា​ជញ្ញៈ​ ​សូម​មហា​បពិត្រ​ ​លះបង់​ទិដ្ឋិ​អាក្រក់​នុ៎ះ​ចេញ​ ​ទិដ្ឋិ​អាក្រក់​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​មិនជា​ប្រយោជន៍​ ​ដើម្បី​សេចក្តី​ទុក្ខ​ ​អស់កាលជាយូរអង្វែង​ ​កុំបី​មាន​ ​ដល់​មហា​បពិត្រ​ឡើយ​។​ ​
 ​[​១៦៤​]​ ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ពោល​យ៉ាងនេះ​ក៏​សម​ដែរ​ហើយ​ ​តែ​ខ្ញុំ​មិន​អាច​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​ទេ​ ​(​ព្រោះ​)​ ​ស្តេច​បសេនទិកោសល​ក្តី​ ​ពួក​ស្តេច​ខាងក្រៅ​ក្តី​ ​សឹងតែ​ជ្រាប​នូវ​ខ្ញុំ​ថា​ ​ស្តេច​បា​យា​សិរា​ជញ្ញៈ​ ​ធ្លាប់​មាន​វាទៈ​ ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​លោក​ដទៃ​មិន​មាន​ ​ពួក​សត្វ​ជា​ឱប​បា​តិកៈ​មិន​មាន​ ​ផលវិបាក​របស់​កម្ម​ទាំងឡាយ​ ​ដែល​សត្វ​ធ្វើល្អ​ ​ធ្វើ​អាក្រក់​មិន​មាន​ ​ដោយហេតុនេះ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​បើ​ខ្ញុំ​នឹង​លះបង់​ទិដ្ឋិ​អាក្រក់​នេះ​ចេញ​ ​មុខ​ជា​នឹង​មាន​អ្នកផង​ ​ស្តី​ឲ្យ​ខ្ញុំ​ថា​ ​ស្តេច
ថយ | ទំព័រទី ៣៦៥ | បន្ទាប់
ID: 636816331123571724
ទៅកាន់ទំព័រ៖