ព្រះត្រៃបិដក ភាគ ១៧
បាយាសិរាជញ្ញៈនេះ ហៅពេញជាមនុស្សខ្លៅ មិនវាងវៃ ប្រកាន់តែសេចក្តីខុស ដូច្នេះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីក្រោធខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយសេចក្តីលុបគុណខ្លះ ខ្ញុំនឹងត្រឡប់ប្រកាន់ទិដ្ឋិនោះវិញ ដោយការប្រឡងវាសនាខ្លះ។
[១៦៥] ថ្វាយព្រះពររាជញ្ញៈ បើដូច្នោះ អាត្មាភាពនឹងធ្វើសេចក្តីឧបមា ថ្វាយមហាបពិត្រ ពួកវិញ្ញូបុរសខ្លះ ក្នុងលោកនេះ តែងយល់សេចក្តីនៃភាសិត ដោយឧបមាបាន។ បពិត្ររាជញ្ញៈ កាលពីព្រេងនាយមក មានបុរសមួយនាក់នៅក្នុងជនបទ។ គ្រានោះឯង បុរសជាសំឡាញ់ បានបបួលបុរសជាសំឡាញ់ថា នែសំឡាញ់ មក យើងនឹងទៅកាន់ជនបទនោះ ក្រែងជួនជាយើងបានទ្រព្យបន្តិចបន្តួច ក្នុងជនបទនោះ។ បុរសជាសំឡាញ់ បានទទួលពាក្យបុរសជាសំឡាញ់ថា អើសំឡាញ់។ បុរសទាំងពីរនាក់នោះ បានចូលតម្រង់ទៅកាន់ស្រុកមួយ ដែលគេបោះបង់ចោល នៅក្នុងជនបទនោះ ក៏បានឃើញសម្បកធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ក៏ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ សម្បកធ្មៃជាច្រើននេះ គេចោលហើយ នែសំឡាញ់ បើដូច្នោះ ចូរឯងចងសម្បកធ្មៃមួយបាច់ ឯអញក៏ចងសម្បកធ្មៃមួយបាច់ដែរ យើងទាំងពីរនាក់ នឹងនាំយក
ID: 636816331380106397
ទៅកាន់ទំព័រ៖