ព្រះត្រៃបិដក ភាគ ១៧
បាច់សម្បកធ្មៃទៅ។ បុរសជាសំឡាញ់ទទួលពាក្យបុរសជាសំឡាញ់ថា អើសំឡាញ់ ហើយក៏ចងសម្បកធ្មៃជាបាច់។ បុរសទាំងពីរនាក់នោះ បាននាំយកបាច់សម្បកធ្មៃ ដើរចូលទៅកាន់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសរសៃធ្មៃជាច្រើន ដែលគេចោលក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃ ដើម្បីប្រយោជន៍ដល់សរសៃធ្មៃណា ឥឡូវនេះ សរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នកឯង ចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំក៏នឹងចោលបាច់សម្បធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំយកបាច់សរសៃធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បកធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ លំដាប់នោះ បុរសជាសំឡាញ់នោះ ចោលបាច់សម្បកធ្មៃ
ID: 636816331628800621
ទៅកាន់ទំព័រ៖