ព្រះត្រៃបិដក ភាគ ១៧
ហើយកាន់យកបាច់សរសៃធ្មៃវិញ។ សំឡាញ់ទាំងពីរនាក់នោះ បានចូលទៅដល់ស្រុកមួយ ដែលគេចេញចោល ក៏បានឃើញសំពត់ដែលគេត្បាញពីសរសៃធ្មៃជាច្រើន ដែលគេចោល ក្នុងទីនោះ។ លុះបុរសជាសំឡាញ់ឃើញហើយ ប្រាប់បុរសជាសំឡាញ់ថា នែសំឡាញ់ យើងត្រូវការសម្បកធ្មៃក្តី សរសៃធ្មៃក្តី ដើម្បីប្រយោជន៍ដល់សំពត់ធ្មៃណា ឥឡូវនេះ សំពត់ដែលគេត្បាញ អំពីសរសៃធ្មៃនេះ គេចោលគរគោកស្រាប់ហើយ នែសំឡាញ់ បើដូច្នោះ អ្នកចូរចោលបាច់សម្បកធ្មៃទៅ ឯខ្ញុំនឹងចោលបាច់សរសៃធ្មៃដែរ យើងទាំងពីរនាក់ នឹងនាំយកផាប់សំពត់ធ្មៃនេះទៅវិញ។ សំឡាញ់ម្នាក់ និយាយថា នែសំឡាញ់ បាច់សម្បកធ្មៃនេះឯង ខ្ញុំបាននាំយកមកពីទីឆ្ងាយផង បានទាំងចងត្រឹមត្រូវផង របស់នោះ គួរដល់ខ្ញុំហើយ អ្នកចូរដឹងចុះ។ ឯបុរសជាសំឡាញ់នោះ ក៏ចោលបាច់សរសៃធ្មៃចេញ ហើយប្រមូលយកផាប់សំពត់ ដែលគេត្បាញពីសរសៃធ្មៃវិញ។ អ្នកទាំងពីរនោះ បានចូលទៅដល់ស្រុកមួយទៀត ដែលគេចេញចោល ហើយបានឃើញសម្បកឈើជាច្រើន ដែលគេចោលក្នុងទីនោះ។ ឃើញសរសៃសម្បកឈើជាច្រើន ដែលគេចោលហើយ។
ID: 636816331896445930
ទៅកាន់ទំព័រ៖