ព្រះត្រៃបិដក ភាគ ១៧

ម្នាល​អានន្ទ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​មាន​ភាជន៍​ ​ក្រយាស្ងោយ៨៤០០០​ ​ដែល​ពួក​ពិសេស​ ​នាំ​យក​មក​ថ្វាយ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​។​
 [​២០​]​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ឯង​ ​ដំរី៨៤០០០​ ​តែង​នាំគ្នា​ទៅកាន់​ទី​បម្រើ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​បរិវិតក្កៈ​យ៉ាងនេះ​ថា​ ​ដំរី​ទាំង៨៤០០០នេះឯង​ ​តែង​នាំគ្នា​មកកាន់​ទី​បម្រើ​អញ​ ​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​បើ​ដូច្នោះ​ ​លុះ​កាល​កន្លងទៅ​បាន១០០ឆ្នាំ​ៗ​ ​សឹម​ឲ្យ​ដំរី៤២០០០ៗ​ ​មកកាន់​ទី​បម្រើ​ ​(​អាត្មាអញ​)​ម្តង​ៗ​។​ ​ម្នាល​អានន្ទ​ ​លំដាប់នោះ​ឯង​ ​ព្រះបាទ​មហា​សុ​ទស្សនៈ​ ​ទ្រង់​ត្រាស់​ហៅ​បរិនាយក​រ័តន៍​មក​ថា​ ​ម្នាល​បរិនាយក​រ័តន៍​ ​សំឡាញ់​ដំរី៨៤០០០​ ​នេះឯង​ ​តែង​នាំគ្នា​មកកាន់​ទី​បម្រើ​យើង​ទាំង​ល្ងាច​ ​ទាំង​ព្រឹក​ ​ម្នាល​បរិនាយក​រ័តន៍​ ​សំឡាញ់​ ​បើ​ដូច្នោះ​ ​លុះ​កាល​កន្លងទៅ​បាន១០០ឆ្នាំ​ៗ​ ​សឹម​ឲ្យ​ដំរី៤២០០០ៗ​ ​មកកាន់​ទី​
ថយ | ទំព័រទី ៣៧ | បន្ទាប់
ID: 636816170424250248
ទៅកាន់ទំព័រ៖