ព្រះត្រៃបិដក ភាគ ១៧

 [​១៦៦​]​ ​ព្រះបាទ​បា​យា​សិរា​ជញ្ញៈ​ ​មាន​បន្ទូល​ថា​ ​ខ្ញុំ​មានចិត្ត​ត្រេកអរ​ជ្រះថ្លា​ហើយ​ ​ដោយសារ​សេចក្តី​ឧបមា​ ​របស់​ព្រះ​កស្សប​ដ៏​ចំរើន​ ​តាំង​ពី​ដម្បូង​មក​ម្ល៉េះ​ ​ប៉ុន្តែ​ខ្ញុំ​ចង់​ស្តាប់​បញ្ហា​បដិភាណ​ដ៏​វិចិត្រ​នេះ​ទៀត​ ​បាន​ជា​ខ្ញុំ​ធ្វើជា​ប្រកាន់​ឆ្វេង​ ​ឲ្យ​ទាស់​ខុសគ្នា​ ​នឹង​ព្រះ​កស្សប​ដ៏​ចំរើន​យ៉ាងនេះ​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ភាសិត​របស់​លោកម្ចាស់​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ភាសិត​របស់​លោកម្ចាស់​ពីរោះ​ណាស់​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ធម៌​ដែល​ព្រះ​កស្សប​ ​បាន​សំដែង​ ​ដោយ​អនេកបរិយាយ​ ​យ៉ាងនេះ​ ​(​ភ្លឺច្បាស់​ណាស់​)​ ​គួរនា​ដូចជា​គេ​ផ្ងារ​របស់​ដែល​ផ្កាប់​ ​ឬដូច​ជា​គេ​បើក​បង្ហាញ​របស់​ដែល​កំបាំង​ ​ឬក៏​ដូចជា​មនុស្ស​ប្រាប់ផ្លូវ​ដល់​អ្នក​វង្វេងទិស​ ​ពុំ​នោះ​សោត​ ​ដូចជា​មនុស្ស​កាន់​ប្រទីប​ ​ទ្រោល​បំភ្លឺ​ក្នុង​ទី​ងងឹត​ ​ដោយ​គិតថា​ ​ពួក​មនុស្ស​មាន​ចក្ខុ​ ​នឹង​មើលឃើញ​នូវ​រូប​ទាំងឡាយ​បាន​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​ខ្ញុំ​នេះ​ ​សូម​ដល់​នូវ​ព្រះ​គោតម​ដ៏​មាន​ព្រះ​ភាគ​ផង​ ​ព្រះធម៌​ផង​ ​ព្រះសង្ឃ​ផង​ ​ជាទី​ពឹង​ទី​រលឹក​ ​ចាប់​ដើម​តាំង​អំពី​ថ្ងៃនេះ​ទៅ​ ​សូម​ព្រះ​កស្សប​ដ៏​ចំរើន​ ​ចាំទុក​នូវ​ខ្ញុំ​ព្រះករុណា​ ​ថា​ជា​ឧបាសក​ ​ដល់​នូវ​សរណៈ​ ​ស្មើដោយ​ជីវិត​ ​បពិត្រ​ព្រះ​កស្សប​ដ៏​ចំរើន​ ​មិន​តែប៉ុណ្ណោះ​ទេ​ ​ខ្ញុំ​ត្រូវការ​នឹង​បូ​ជា​មហា​យ័ញ្ញ​ ​
ថយ | ទំព័រទី ៣៧១ | បន្ទាប់
ID: 636816332693621526
ទៅកាន់ទំព័រ៖