ព្រះត្រៃបិដក ភាគ ១៧

សូម​ព្រះ​កស្សប​ដ៏​ចំរើន​ ​ប្រៀនប្រដៅ​ខ្ញុំ​ផង​ ​ដើម្បី​ប្រយោជន៍​ ​ដើម្បី​សេចក្តី​សុខ​ ​អស់កាលជាយូរអង្វែង​ដល់​ខ្ញុំ​។​ ​ថ្វាយព្រះពរ​រា​ជញ្ញៈ​ ​ពួក​មនុស្ស​សម្លាប់​គោ​ទាំងឡាយ​ក្តី​ ​សម្លាប់​ពពែ​ ​និង​ចៀម​ទាំងឡាយ​ក្តី​ ​សម្លាប់​មាន់​ ​និង​ជ្រូក​ទាំងឡាយ​ក្តី​ ​ពួក​សត្វ​មាន​ជីវិ​ត​ផ្សេង​ៗ​ ​ដល់​នូវ​សេចក្តី​វិនាស​ក្តី​ ​ទាំង​បដិ​គ្គា​ហកៈ​ ​(​អ្នកទទួល​)​ ​ក៏​ជា​អ្នក​យល់ឃើញ​ខុស​ ​មាន​សេចក្តី​ត្រិះរិះ​ខុស​ ​មាន​វាចា​ខុស​ ​មានការ​ងារ​ខុស​ ​មានការ​ចិញ្ចឹមជីវិត​ខុស​ ​មាន​សេចក្តី​ព្យាយាម​ខុស​ ​មានសតិ​ខុស​ ​មាន​សមាធិ​ខុស​ ​ក្នុង​យញ្ញ​វិធី​មាន​សភាព​យ៉ាងណា​។​ ​បពិត្រ​រា​ជញ្ញៈ​ ​យញ្ញ​វិធី​ ​មាន​សភាព​យ៉ាងនោះ​ឯង​ ​មិន​មានផល​ច្រើន​ទេ​ ​មិន​មាន​អានិសង្ស​ច្រើន​ទេ​ ​មិន​មាន​សេចក្តី​រុងរឿង​ធំដុំ​ទេ​ ​មិន​មានគុណ​ផ្សាយ​ទៅ​ច្រើន​ទេ​។​ ​បពិត្រ​រា​ជញ្ញៈ​ ​ប្រៀប​ដូច​អ្នក​ភ្ជួរ​ ​នាំ​យក​ពូជ​ ​និង​នង្គ័ល​ចូល​ទៅ​ព្រៃ​ ​អ្នកនោះ​យក​ពូជ​ទាំងឡាយ​ដែល​បែកធ្លាយ​ ​ស្អុយ​ ​ត្រូវ​ខ្យល់​ ​និង​កំ​ដៅ​ថ្ងៃ​បៀតបៀន​ ​ជា​ពូជ​មិនបាន​ដាក់គ្រាប់​ ​មិនបាន​ហាលឲ្យស្ងួត​ ​ទៅ​ព្រោះ​ក្នុង​ស្រែ​មិនល្អ​នោះ​ ​មាន​ទី​មិន​ស្មើ​ ​មិនបាន​គាស់រំលើង​នូវ​ដង្គត់​ ​និង​បន្លា​ចេញ​ ​ទាំង​ភ្លៀង​សោត​ ​ក៏​មិន​បង្អោរ​ ​នូវ​ធារទឹក​ដោយ​ល្អ​ ​តាមកាល​ដ៏​គួរ​ ​ចុះ​ពូជ​ទាំងឡាយ​
ថយ | ទំព័រទី ៣៧២ | បន្ទាប់
ID: 636816332902523474
ទៅកាន់ទំព័រ៖